កម្មវិធីផ្ញើសារសុវត្ថិភាពដ៏ពេញនិយម Telegram ត្រូវបានអ្នកប្រើប្រាស់មួយចំនួនរកឃើញថា កំពុងសាកល្បងយុទ្ធសាស្រ្តរកចំណូលថ្មី ជាមួយនឹងការជាវមុខងារ Telegram Premium ដែលមាននៅក្នុងកំណែបេតា 8.7.2 នៃកម្មវិធី iOS។
ជាមួយនឹងមុខងារថ្មីនេះក្រុមហ៊ុនបានបញ្ចូលទាំងស្ទីគ័រ និងរូបភាពដែលមានចលនាថ្មីៗ ហើយប្រសិនបើអ្នកប្រើប្រាស់ជ្រើសរើសស្ទីគ័រនិងរូបភាពទាំងនេះ ក្រុមហ៊ុននឹងតម្រូវឱ្យពួកគេចុះឈ្មោះសម្រាប់សេវាកម្ម Telegram Premium។ សម្រាប់អ្នកប្រើប្រាស់ដែលមិនបានទិញនឹងមិនអាចមើលស្ទីគ័របានទេ។ ម្យ៉ាងវិញទៀតអ្នកមិនបានទិញដែលទទួលបានស្ទីគ័រពិសេស ពួកគេត្រូវបានណែនាំឱ្យទិញសេវាកម្មថ្មីនេះ។
គួរបញ្ជាក់ដែរថា Telegram Premium ជាសេវាកម្មដែលមិនមានក្នុងពេលបច្ចុប្បន្ន ហើយក្រុមហ៊ុនរកលុយបានតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម និងផ្ដល់លក្ខណៈពិសេសសម្រាប់ការផ្សព្វផ្សាយបណ្តាញជាក្រុម ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ទូទៅវិញគឺមិនមានការបង់ប្រាក់ដើម្បីទិញសេវាកម្មបន្ថែមនោះទេ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
មតិយោបល់