ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿងផ្ទួនៗ ពេលនេះ ផេនខេត ត្រូវម្ចាស់បំណុល២នាក់ បង្ហោះរឿងជំពាក់លុយរាប់ម៉ឺនដុល្លារមិនសង

(ភ្នំពេញ)៖ ជឿជាក់ថា បងប្អូនជាច្រើនបានជ្រាបរួចមកហើយ នូវរឿងរ៉ាវត្រូវគ្រួសារ របស់តារាភេទទីបី កញ្ញា វ៉ាន់ សំណាង ហៅ ផេនខេត ដែលត្រូវសម្រេចលែងលះគ្នា ដោយស្វាមីផិតក្បត់មានអ្នកទីបី ខណ:ដែលទើបនឹងរៀបការថ្មីថ្មោងបានប៉ុន្មានខែនេះប៉ុណ្ណោះ។

ជាមួយគ្នានេះ មុននឹងឈានដល់ការលែងលះគ្នានេះ ផេនខេត និងអតីតស្វាមីក៏ធ្លាប់មានរឿងរកាំរកុសគ្នា រឿងបំណុលជំពាក់លុយគេជុំទិសទៀតផង។ យ៉ាងណាមិញ ហាក់រាសីស្រុតចុះ មានរឿងផ្ទួនៗ ពេលនេះក៏កាន់តែក្តៅបន្ថែមទៀត ដោយនៅមុននេះបន្តិច តារាភេទទីបីរូបនេះ ក៏ត្រូវម្ចាស់បំណុល ដល់ទៅពីរនាក់បានបង្ហោះរូបភាព ក៏ដូចជាសារ នៅលើបណ្ដាញសង្គមគំរាមប្តឹង ទម្លាយមុខរូបនាង ពាក់ពន្ធ័នឹងរឿងបំណុលលុយដល់ទៅរាប់ម៉ឺនដុល្លារឯណោះ។

ក្នុងនោះផងដែរ ក្រោយឃើញដូច្នេះ ក៏ធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរផងដែរ ព្រោះថាមិននឹកស្មានថា ផេនខេត ត្រូវធ្លាក់ខ្លួនដល់ថ្នាក់នេះ មានរឿងមិនចប់ពីមួយចូលមួយ រហូតដល់មានបំណុលរាប់ម៉ឺនដុល្លារដល់ ម្ចាស់បំណុលបង្ហោះទម្លាយមុខមាត់បែបនេះ៕

មតិយោបល់