ជីវិតមានក្តីសុខ! គង់ ចាន់ស្រីមុំ ចំណេញលុយរាប់ម៉ឺន ទិញរបស់ប្រេនៗ

(ភ្នំពេញ)៖ នរណាមិនស្គាល់ អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាស្រីល្បីរឿងសម្ភារៈនិយម ជាតារាស្រីអ្នកមានវ័យក្មេង ក្តាប់ជំនួញក្នុងដៃរកកម្រៃមួយខែៗមិនចេះតិច មានកូនតែមួយទេ តែនិយាយរឿងឡាន និងផ្ទះវិញ ទិញទុកដូចមានកូន១០ ២០នាក់ ជីវិតជះចំហាយសុភមង្គល សេចក្តីសុខលើគំនរលុយ ដូចក្នុងរឿងភាគ។

យ៉ាងណាមិញ ទើបដើរលេងទៅវៀតណាមថ្ងៃមុន ទិញកាបូប ស្បែកជើង និងវ៉ែនតា ប្រ៊េនLV យួរពេញដៃទាំងទ្វេ ស្រាប់តែពេលនេះ នាំកូនហោះទៅដើរលេងប្រទេសថៃ ឆ្លៀតពេល ពិនិត្យសុខភាពនោះ តារាស្រីរូបនេះ ធ្វើឲ្យគេឯង មិនស្ងើចសរសើរគឺមិនបាន។

ម្តងនេះ មិនមែនលំៗដូចទៅវៀតណាមឡើយ ទិញម្តងនេះ ដល់ថ្នាក់យួរលែងអស់ហើយ ទៅដល់ហាងលក់កាបូប រើសដាក់ៗ ដូចរើសម្ហូប រាប់លុយទាំងគីបៗដូចក្រដាស គ្រាន់តែឃើញ ក៏ដឹងថា ជាតិមុន តារាស្រី គង់ ចាន់ស្រីមុំ ធ្វើបុណ្យហូរហៀ ជាតិនេះ សោយសុខនឹងជីវិតហាយសូ ឡូយឆាយ គីឡូអភិជន៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *