ព័ត៌មានសិល្បៈ និងកម្សាន្ត

Brad Pitt ផ្ដើមបង្កាត់ភ្លើងស្នេហ៍ថ្មីជាមួយ Sienna Miller

ដោយយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស dailymail បានចេញផ្សាយនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៧​ បានឲ្យដឹងថា ប្រភពព័ត៌មាន Page Six បានទម្លាយព័ត៌មានថ្មីៗទាក់ទងនឹងកំពូលតារាហូលីវូតលោក Brad Pitt ដែលថ្មីៗនេះបានផ្ដើមមកចែចង់ ម្ញ៉ិកម្ញ៉ក់ ដាក់តួស្រីថ្មីថ្មោង នាង Sienna Miller ហើយបច្ចុប្បន្នអ្នកទាំងពីរ កំពុងជ្រកក្នុងដំបូលក្រុមហ៊ុនកុនតែមួយ នៅក្នុងទីក្រុង Los Angeles រដ្ឋ California ។

ប្រភពដដែរបានបន្ដប្រាប់ទៀត សង្កេតឃើញអ្នកទាំងពីរ ឧស្សាហ៍នៅក្នុងក្រុមហ៊ុនតែ ២ នាក់ ជជែកគ្នារហូតដល់យប់អធ្រាត្រ ស្ងាត់ៗតែពីរនាក់រហូត ។ មានប្រភពស្និទ្ធមួយទៀតបានអះអាងថា ប្រហែលជា Brad Pitt ខានមានទំនាក់ទំនងស្នេហ៍យូរពេកហើយ ទើបពេលនេះចង់បានដៃគូស្នេហាឡើងវិញ ដើម្បីរំសាយអារម្មណ៍ ។

គួរបញ្ជាក់ផងដែរថា ចរិតម្ញ៉ិកម្ញ៉ក់របស់ Brad Pitt ដែលកំពុងចែចង់នាង Sienna Miller ពិតជាលាក់បុគ្គលិករួមក្រុមហ៊ុនមិនជិតទេ បើទោះបីជាមានការអះអាងថា ជាមិត្តរួមអាជីពក៏ដោយ ៕

មតិយោបល់