លេចមុខមាត់គូស្នេហ៍របស់ បវរកញ្ញា ងិន ម៉ារ៉ាឌី សង្ហារមិនធម្មតា

(ភ្នំពេញ)៖ បើទោះមិនទទួលបាន ជ័យលាភីក្នុងការប្រកួតក្តី តែប្រជាប្រិយភាពរបស់ បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌី នៅតែទទួលសម្លេងគាំទ្រមិនចេះតិចពី មហាជនដូចមុនដដែរ មិនតែប៉ុណ្ណោះ ក្រោយត្រឡប់មកពីការប្រកួតវិញ តារាស្រីរូបនេះ កាន់តែស្អាតខ្លាំងឡើងៗ។

ជាមួយរាងតូចច្រឡឹង មានចំណេះដឹងខ្ពស់ និងមុខមាត់គួរឲ្យស្រឡាញ់ទៀតនោះ ធ្វើឲ្យ ហ្វេនៗទន្ទឹងរងចាំមើលជាខ្លាំង ថាតើបុរសរូបណា ដែលមានសំណាងបាន តារាស្រីរូបនេះ ធ្វើគូស្នេហ៍?

យ៉ាងណាមិញ អ្នកគាំទ្រញញឹមបិទមាត់មិនជិត ក្រោយចប់ការប្រកួត ស្ងប់ស្ងាត់មួយរយៈសោះ ស្រាប់តែ តារាស្រីរូបនេះ ទម្លាយមុខមាត់គូស្នេហ៍ខ្លួន សង្ហាខ្លាំង ជាខ្មែរអនិកជនថែមទៀតផង សាកសមនឹងគ្នាខ្លាំងគ្មានទាស់ ស្រស់ស្អាត និងស្រស់សង្ហា ធ្វើឲ្យហ្វេនៗរំភើបចិត្តមិនស្ទើរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *