ព័ត៌មានជាតិ

ករណីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានដេកស្លាប់ក្បែរផ្ទះពលរដ្ឋមួយកន្លែង​ នៅខណ្ឌទួលគោក

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ មានករណីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អាយុប្រហែលជាង៣០ឆ្នាំ បានដេកស្លាប់នៅក្បែរផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២៤៧ ក្នុងភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេសកោសល្យវិច្ច័យ នៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យសាកសពជនរងគ្រោះ ដល់ទីតាំងកន្លែងកើតហេតុ ទៅតាមនីតិវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់