មិនចូល TOP5 ជារឿងមួយ តែឃើញឃ្លីបនេះហើយ អ្នកកាន់តែអាណិតស្រឡាញ់ ហង្ស សូរិយ៉ាន់

(ភ្នំពេញ)៖ ទោះជាសម្ដែងនូវការសាទរយ៉ាងណាក្ដី ប៉ុន្តែមហាជនភាគច្រើនហាក់មិនទាន់អស់ចិត្តនឹង កញ្ញា ហង្ស សូរិយ៉ាន់ ដែលមិនបាន ឈាន ចូលកំពូលជើងខ្លាំង ៥នាក់ (TOP5)។ ប៉ុន្តែសម្រាប់សាមីខ្លួន ដ្បិតខកខានឱកាសនេះមែន ប៉ុន្តែនាង នៅតែរក្សាស្នាមញញឹមស្រស់ស្អាតដដែល ជាហេតុនាងឈ្នះបាន ក្ដីស្រឡាញ់ពីមហាជនច្រើនលើសលប់វិញ។

យ៉ាងណាក្ដីថ្មីៗ ម្ចាស់ជយលាភីរងទី ១ ហេង សុទ្ធនិស្ស័យ បាន បង្ហាញឃ្លីបវីដេអូមួយ ដោយភ្ជាប់ជាមួយនឹង Caption ថា ខ្លួនស្រក់ទឹកភ្នែកជាប់ ពេល មើលវីដេអូខាងក្រោមហើយ ពិសេសឃ្លីបដែលគេចាប់បាន ពេល ហង្ស សូរិយ៉ាន់ ស្រែកសាទរមិត្តល្អ ខណៈ ពិធីករ ត្រៀមប្រកាស តំណែងម្ចាស់មកុដឆ្នាំ ២០២២ ទាំងគ្មានអារម្មណ៍អន់ចិត្ត ឬសោកស្ដាយ។

សបញ្ជាក់ច្បាស់ពេក ហើយ ថា នារីម្នាក់នេះ ជាមនុស្សបែបណា ទោះខ្លួនមិនបានទទួល ជ័យជម្នះ ប៉ុន្តែនាង បាន ដក់ជាប់ក្នុងចិត្តគ្រប់គ្នា បាត់ទៅហើយ។ ជាមួយគ្នានោះ មិនថា ថ្ងៃមុខ នាង ចាប់អាជីពអ្វី ក៏គ្រប់គ្នារង់ចាំស្វាគមន៍ និងគាំទ្ររហូតដែរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *