ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

កែប: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា រសៀលថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបញ្ជូនជនសង្ស័យឈ្មោះ សៅ សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិកែប សង្កាត់កែប ក្រុង-ខេត្តកែប ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន មិនបានសម្រេច ទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធីច្បាប់ ។

ហេតុការណ៍កើតឡើងកាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅភូមិកោះសោម ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលជនសង្ស័យខាងលើ ធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឌុក ទិញ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីសាលាខេត្ត រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវក្បាលពីក្រោយចំនួន១កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ៕

មតិយោបល់