ព័ត៌មានសិល្បៈ និងកម្សាន្ត

អបអរសាទរ! ពិធីការិនី កែវ ចាន់និមល ទើបទម្លាយដំណឹងកំពុងពពោះកូនទី២

(ភ្នំពេញ)៖ ពិធីការិនីល្បីឈ្មោះ កែវ ចាន់និមល ទើបតែទម្លាយដំណឹងឲ្យមហាជននិងបងប្អូនរួមសិល្បៈបានដឹងថា អ្នកនាងកំពុងពពោះកូនទី២ ខណៈការ ទម្លាយឲ្យដឹងនេះ គឺក្នុងឪកាសខួបកំណើតអាយុ១១ឆ្នាំ របស់កូនស្រីទី១ របស់អ្នកនាង។

តាមរយៈបណ្តាញសង្គមអ្នកនឹង កែវ ចាន់និមល បានបង្ហោះវីដេអូមួយ ភ្ជាប់ជាមួយសារថា «គ្រប់យ៉ាងគឺដើម្បីទេពី ដំបូងប៉ាម៉ាក់គិតថា មានតែកូនម្នាក់គឺគ្រប់គ្រាន់ហើយសម្រាប់គ្រួសារយើង
តែដោយសារកូនស្តាប់បង្គាប់ មិនដែលធ្វើអោយប៉ាម៉ាក់ពិបាកទោះប៉ាម៉ាក់រវល់យ៉ាងណាក៏ដោយ ទើបប៉ាម៉ាក់ព្យាយាមបំពេញបំណងកូនគ្រប់យ៉ាង»។

ក្រោយទទួលបានដំណឹងនេះ អ្នកសិល្បៈនិងអ្នកគាំទ្រជាច្រើនបាន Comment ចូលរួមអបអរសាទរចំពោះពិធីការិនី កែវ ចាន់និមល ជាបន្តបន្ទាប់៕

មតិយោបល់