ព័ត៌មានជាតិ

ផ្ទះ៣៧ខ្នងត្រូវអគ្គិភ័យឆាបឆេះនៅ​ខណ្ឌច្បារអំពៅ

ភ្នំពេញ: យោងតាមផេករបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ១៦និង០០ នាទីល្ងាច ថ្ងៃច័ន្ទ៦រោច ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មានករណីអគ្គីភ័យ ឆេះមួយកន្លែងនៅផ្លូវលំ ភូមិដើមចាន់ ក្រុម ០៤ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈ្មោះ លឹម ភារុណ ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
+ មូលហេតុ: បណ្តាល មក ពី ការដុតផ្ទះបង្កជាអគិ្គភយ័ ។
+ ប្រភេទសំណង់: ថ្មឈើប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ។
+ ខូចខាតសម្ភារ: ឆេះផ្ទះអស់ចំនួន ៣៧ ខ្នង រួមទាំងសំភារះអស់ទាំងស្រុង ។

  • ស្លាប់ មនុស្ស : គ្មាន ។
  • របួស មនុស្ស : គ្មាន ។

  • កងកម្លាំង អន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ និងសង្គ្រោះ បាន ប្រេី ប្រាស់ រថយន្តការិយា ល័យ អគ្គិភ័យ : ចំនួន ២៣ គ្រឿង ប្រេីប្រាស់ទឹកអស់ ២៣ រថយន្ត ស្មើរនឹង ៩២ ម៉ែត្រគូប ។

  • រថយន្តជំនួយអន្តរាគមន៍:
  • រថយន្តក្រសួងមហាផ្ទៃចំនួន ០៤ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៤ រថយន្ត ស្មើរនឹង ១៦ម៉ែត្រគូប ។
  • រថយន្ត ង៧០ ចំនួន ០៥ គ្រឿង មិនបានប្រើប្រាស់ទឹក ។
  • រថយន្តសាលាខណ្ឌច្បារអំពៅចំនួន ០១ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៣ ស្មើរនឹង ០៤ម៉ែត្រគូប ។
  • រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង ប្រើប្រាស់អស់ចំនួន ០៣ រថយន្ត ស្មើរនឹង ១២ម៉ែត្រគូប ។
  • រថយន្តទីក្រុងនរា ចំនួន ០១ គ្រឿង ប្រើប្រាស់អស់ចំនួន ០៣ រថយន្ត ស្មើរនឹង ០៤ម៉ែត្រគូប ។
  • រថយន្តក្រុមហ៊ុនកម្ពុជា ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើរនឹង ០៦ម៉ែត្រគូប ។
  • រថយន្តបុរីប៉េងហួត ចំនួន ០៣ គ្រឿង ប្រើប្រាស់អស់ ចំនួួន ០៣ រថយន្ត ស្មើរនឹង ១២ម៉ែត្រគូប ។
  • ពន្លត់ចប់ : នៅវេលា ម៉ោង ១៨:០០ នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល៕

 

មតិយោបល់