មកលើកនេះ សម្រស់បច្ចុប្បន្ន Park Bom បែរជា…

(កូរ៉េ)៖ កាលពីថ្ងៃទី ២៨ ខែមិថុនា កន្លងទៅ យោងតាមកាសែត Herald Pop បានរាយការណ៍ថា រូបរាងរបស់តារាចម្រៀងស្រី Park Bom នៅតែបន្តទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន បន្ទាប់ពីនាងបានបង្ហោះវីដេអូថ្មីមួយ នៅលើទំព័រផ្ទាល់ខ្លួន។

តាមរយៈ វីដេអូ ខ្លីនោះ តារាស្រី Park Bom បានបង្ហាញពីការ ស្វាគមន៍ ដល់អ្នកគាំទ្រយ៉ាងកក់ក្ដៅ ដែលធ្វើឲ្យពួកគេមានភាពសប្បាយចិត្តជាទីបំផុត ព្រោះតែតារាស្រីរូបនេះបានចេញមកអាប់ដេត បន្ទាប់ពី បានបាត់មុខយូរពីការប្រើប្រាស់បណ្តាញសង្គម។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ រូបភាពថ្មីរបស់ Park Bom បែរជាបានក្លាយជាប្រធានបទនៃការពិភាក្សាភ្លាមៗនៅលើបណ្តាញសង្គម បើធៀបនឹងរូបថតមុនៗ បានធ្វើឲ្យមានការលើកឡើងថា មុខរបស់នាង មើលទៅប្លែក និងតូចជាងមុន ជាពិសេសគឺផ្នែកថ្គាម។

តែទោះជាយ៉ាងណា ខាងសារព័ត៌មានកូរ៉េ បានបញ្ចេញមតិថា Park Bom បានផ្លាស់ប្តូររូបរាងរបស់នាង ដោយសារការសម្រកទម្ងន់ និងការតុបតែងខ្លួនរបស់នាង ផងដែរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *