ម៉ាក់ៗសម័យថ្មី! សម្រាលមិនទាន់បាន១ខែស្រួលបួល បេនី យ៉ាំង បង្ហាញសម្រស់អត់ពាក់ម៉ាស

(ភ្នំពេញ)៖ អតីតតារាសម្តែង បេនី យ៉ាំង ដែលទើបតែ សម្រាលបានកូនប្រុសមួយ អស់មួយរយៈពេលមកនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក អំពីរូបរាងសារជាថ្មីនៅលើបណ្តាញសង្គម កំពុងទទួលការចាប់អារម្មណ៍។

ជាមួយគ្នានេះដែរ អ្នកម្តាយកូន ១រូបនេះ ធ្វើការតុបតែងខ្លួនឡើងខ្ញង់ ដែលមនុស្សទូទៅ អាចមើលមិនដឹងថា អតីតតារាស្រីរូបនេះ កូនខ្ចីនោះទេ ព្រោះសម្រស់របស់តារាស្រីនេះ ទាំងមុនសម្រាល និងក្រោយសម្រាល គឺគ្មានបាក់សូម្បីតែបន្តិច ជាងនេះទៅទៀត តារាស្រីរូបនេះ រឹតតែមានសម្រស់ស្រស់ស្អាត ជាខ្លាំងទៅវិញ។

ក្រោយពីឃើញបែបនេះ បានធ្វើឲ្យ បណ្តាអ្នកគាំទ្រជាច្រើនពិតមិនអាចទប់មាត់សរសើរបាន ព្រោះនាងតែងតែស្អាត និងមិនប្រែទោះទើបតែសម្រាលកូនប៉ុន្មានខែយ៉ាងណាក្តីដូច្នេះដែរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *