ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តព្រូសនិងម៉ូតូស្កុពី បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១១យប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក TOYOTA PRIUS មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-2373 រវាងម៉ូតូ SCOOPY ពណ៌ស មួយគ្រឿងបុកគ្នា ហោះទៅលើរថយន្ត បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ១៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក TOYOTA PRIUS មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-2373 បើកបរធ្វើ ដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ១៣៥ ត្រង់ចណុចផ្លូវកែង ក្បែរនឹងវត្តទួលទំពូង ស្រាប់តែមានម៉ូតូ SCOOPY ពណ៌ស មួយគ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យម៉ូតូហោះផ្លោងឡើងទៅលើរថយន្តស្តែងៗតែម្តង ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យបុរស ចំនួន០២នាក់ រងរបួសធ្ងន់ ត្រូវរថយន្តដឹកជនរងគ្រោះទាំងពីរនាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ។

ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរបាល ផ្នែកចរាចរណ៍នៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យមើល នឹងបានឃាត់ខ្លួនម្ចាស់រថយន្ត នាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលទំពូងទី១ ដើម្បីធ្វើការសាកសួរបន្តទៅតាមនីតិវិធីច្បាប់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា ខាងណាជាអ្នកខុសនូវ ឡើយនោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់