ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្អូនថ្លៃ នី រតនា បានទាំងសង្ហារ និងច្រៀងពិរោះទៀត

(ភ្នំពេញ)៖ ពិតណាស់ តារាចម្រៀងម្ចាស់ពាន Cambodia Idol រដូវកាលទី១ លោក នី រតនា ជាតារាប្រុសដែលរក្សាប្រជាប្រិយភាពរបស់ខ្លួនបានល្អបំផុត ក្នុងចំណោមម្ចាស់ពានការប្រឡងចម្រៀងនានានៅក្នុងស្រុក នាពេលកន្លងមក មិនត្រឹមតែរក្សាភាពល្បីខ្លួនជាប់ទេ សូម្បីតែជីវិតឯកជន ក៏មានសុភមង្គលមិនធម្មតាដែរ។

តួយ៉ាង ជីវិតជាតារារបស់រូបលោក មើលទៅសាមញ្ញៗ ធ្វើឲ្យគេឯងផ្ទុះការចាប់អារម្មណ៍ខ្លាំង ពោរពេញដោយភាពរីករាយ ជាមួយភរិយានិងកូនស្រីសំណព្វចិត្ត មិនតែប៉ុណ្ណោះ ថ្មីៗនេះ គេឯងភ្ញាក់ផ្អើល ក្រោយឃើញប្អូនថ្លៃរបស់រូបលោក ចេះច្រៀងយ៉ាងពិរោះ មិនចាញ់បងថ្លៃ ពិសេសគឺមានមុខមាត់រូបសម្បត្តិសង្ហា សមជាតារា មិនយូរទេ ស្រួលមិនស្រួលក្លាយជាតារាចម្រៀងដូចបងថ្លៃមិនខាន៕

មតិយោបល់