បាត់ដំបងៈ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្ដមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ភួង ច័ន្ទតារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការសម្របសម្រួល ទៅលើនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០១និង៣០នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបចុះប្រតិបត្តិការ បង្ក្រាបករណីធ្វើអោយខូចខាត ដោយចេតនា (កាប់និងគប់ម៉ូតូ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ គាវ គឹមហៃ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរ ។
ក្រោយពីកម្លាំងបានធ្វើការសាកសួរ រួចក៏ឈានដល់នាំខ្លួនជនសង្ស័យ០៤នាក់ទៀត នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១២និង៣០នាទី ។
1១-ឈ្មោះ ឡាយ ខិត ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
2២-ឈ្មោះ វង្ស វឌ្ឍវត្ថា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ ទីមុន្នី ដាវុធ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ឈ្មោះ សយ វិស័យ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ជនសង្ស័យទាំង០៥នាក់ខាងលើ បានធ្វើសកម្មភាពកាប់ម៉ូតូរបស់ជនរងគ្រោះឈ្មោះ រ៉ូន គឹមហ៊ ភេទប្រុស អាយុ២៣ឆ្នាំ នៅចំណុចមុខពេទ្យយាជី ស្ថិតក្នុងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល០២និង០០នាទី ។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់