ព័ត៌មានសិល្បៈ និងកម្សាន្ត

អេមណាស់អាយដល! ថុល សុភិទិ ស្រឡាញ់ស្នាមសាក់ដល់ម្លឹង

រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា បេក្ខជន ថុលសុភិទិ ជាបេក្ខភាពទទួលការចាប់អារម្មណ៍ខ្លាំង ក្នុងការប្រកួតCambodian Idol រដូលកាលទី៤នេះ តាំងពីថ្ងៃបង្ហាញមុខដំបូងជាមួយទឹកដមសំនៀងពិរោះរណ្តំ អាចបកស្រាយគ្រប់ប្រភេទចម្រៀងហើយនោះ រូបលោកក៏ត្រូវគេឯងសរសើរមិនផុតមាត់រឿងមុខមាត់សុភាពរាបសា សង្ហា ញញឹមរាយមន្តស្នេហ៍នេះតែម្តង។

យ៉ាងណាមិញ ឃើញសុភាពញឹមៗដូច្នេះមែនតែបេក្ខជន សុភិទិ ជាបុរសចូលចិត្តស្នាមសាក់ ធ្លាប់តែឃើញពាក់អាវដៃវែងបិទជិតៗ ដល់ពេលពាក់អាវដៃខ្លីទើបឃើញ ស្នាមសាក់ក៏មិនធម្មតាប៉ុន្មានដែរ សាក់រកសាច់ទំនេរលើដៃមិនឃើញ។

តួយ៉ាង មិនត្រឹមតែមាននៅលើដៃប៉ុណ្ណោះទេសូម្បីតែដើមទ្រូងក៏មានដែរ ប៉ុន្តែ ស្នាមសាក់ពេលបច្ចុប្បន្ននេះ ក្លាយជាសិល្ប:នៃការតុបតែងខ្លួនឲ្យកាន់តែចាប់អារម្មណ៍មិនមែនដូចជំនាន់មុន នាំគ្នាល្បីអ្នកមានស្នាមសាក់មិនល្អនោះឡើយ៕

មតិយោបល់