ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រមុំកូនពីរតើនេះ!សម្រស់ ម៉ារីម៉ា ឲ្យអូនៗខ្លះភ្លឺភ្នែក

ហ្វីលីពីន៖ ពិតណាស់ ចាប់តាំងពីប្រឡូកក្នុងវិស័យសិល្ប:មក កំពូលតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង Marian Rivera ឬមហាជនហៅតាមតួក្នុងរឿងថា ម៉ារីម៉ា កន្លងមកនាងតែងតែត្រូវបានអ្នកគាំទ្រ ពោលសរសើរអំពីសម្រស់ដ៏ស្រស់គ្មានទាស់ពីធម្មជាតិរបស់នាងជាហូរហែមិនដាច់ពីមាត់។

ជាពិសេស Marian ត្រូវបានមហាជនដាក់នាមជារាជនីសម្រស់ប្រចាំប្រទេស ជាមួយនឹងសម្រស់ធម្មជាតិគ្មានការកែកុនអ្វីនោះឡើយ។ ដោយ មុខមាត់រាងអក្សរ V ដែលជាសម្រស់បែបធម្មជាតិ លើពីនេះ នាងក៏បានធ្វើឲ្យហ្វេនៗអ្នកទស្សនា ផ្តោតអារម្មណ៍ទៅ លើភ្នែករបស់នាង ថែមទៀតផង ដែលជាកែវភ្នែកបែបកូនកាត់យ៉ាងស្រស់ស្អាត ព្រមទាំងមានភាពទាក់ទាញ កាន់តែលេចធ្លោខ្លាំងឡើង។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រីរូបនេះបានបង្ហាញរូបភាពថ្មីៗក្នុងឈុតខ្មៅ មួយឈុត បង្ហាញសម្រស់ដ៏ក្មេងជាងវ័យ សាច់ហាប់ណែន ល្មមៗមើលមិនដឹងថា Marian Rivera មានគ្រួសារមានកូនហើយនោះទេ បើសម្រស់នៅតែស្អាតដូចក្រមុំបែបនេះ៕

មតិយោបល់