ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ករណីគាស់ទ្វារយានដ្ឋានជួសជុលរថយន្ត យីហោទីបុប្ឆា លួចទ្រព្យសម្បត្តិ

ភ្នំពេញ: នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៨ និង ៣០ នាទី កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ថែមទៀត ឈ្មោះ លាង ចាន់ទី ហៅឡុង នៅចំណុចម្តុំវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបក្ខពួករបស់ជនសង្ស័យឈ្មោះ យឿន រ៉ាដូច ហៅដូច ដែលបានប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយការកាប់គាស់ទម្លុះទម្លាយ (គាស់ទ្វារយានដ្ឋានជួសជុលរថយន្តយីហោទីបុប្ឆាចូលលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅយានដ្ឋាន ជួសជុលរថយន្តយីហោ ទី បុប្ឆា ផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០២ និង៥៨ នាទី បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី៖

១-ឈ្មោះ លាង ចាន់ទី ហៅ ឡុង ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូអនឡាញ មានទីលំនៅកាស៊ីណូទី៦ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ សម្ភារ:ចាប់យក៖ -ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន ៥៧៩៧៨១៩ ពាក់ ផ្លាកលេខ ភ្នំពេញ ១IJ៧១៥២ ចំនួន ០១ គ្រឿង ។

ជនរងគ្រោះឈ្មោះ អ៊ា ទី ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ម្ចាស់យានដ្ឋានទីបុប្ឆា មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សម្ភារ:បាត់បង៖ -ទូរទស្សន៍ថ្លឹងកង់រថយន្តចំនួន ០១ គ្រឿង តម្លៃ១៧០ដុល្លារអាមេរិក , អាគុយចំនួន ០១ គ្រឿង តម្លៃ៩០ដុល្លារអាមេរិក ,ឧបករណ៍បុកផ្សែងរថយន្តចំនួន ០១ តម្លៃ២៥០ដុល្លារអាមេរិក ,ហាតឌីស កុំព្យូទ័រចំនួន ០១ តម្លៃ ៧០ដុល្លារអាមេរិក ,ម៉ូទ័រ សប់កង់រថយន្តចំនួន០១ តម្លៃ៧០ដុល្លារអាមេរិក ,ស្ពីកកើម៉ាក JBL ពណ៌ ខៀវ ចំនួន០១តម្លៃ១៧០ដុល្លារអាមេរិក ។

ហេតុការណ៍៖ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០២ និង៥៨ នាទីមានករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយការកាប់គាស់ទម្លុះទម្លាយ (គាស់ទ្វារយានដ្ឋានជួសជុល រថយន្តយីហោ ទី បុប្ឆា ចូលលួចទ្រព្យសម្បត្តិ)ប្រព្រឹត្តនៅយានដ្ឋាន ជួសជុលរថយន្តយីហោ ទី បុប្ឆា ផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០៤នាក់ ជិះម៉ូតូចំនួន០២គ្រឿង មានឈ្មោះ យឿន រ៉ាដូច ហៅ ដូច ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ ក្រហម មិនចាំផ្លាកលេខ ឌុបឈ្មោះ និត ហៅ ម៉េង ភេទ ប្រុស អាយុប្រហែល ២៦ ឆ្នាំ ជនជាតិ ខ្មែរ មិនស្គាល់លេខទូរស័ព្ទ មិនស្គាល់អាសយដ្ឋាន ,ឈ្មោះ ជប់ ហៅ លី ភេទ ប្រុស អាយុប្រហែល ២០ ឆ្នាំ ជនជាតិ ខ្មែរ មិនស្គាល់លេខទូរស័ព្ទមិនស្គាល់អាសយដ្ឋាន ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ មិនចាំផ្លាកលេខឌុបឈ្មោះ លាង ចាន់ទី ហៅ ឡុង ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ បាននាំគ្នាជិះម៉ូតូឌុបគ្នាចេញពីផ្លូវរថភ្លើងម្តុំវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ គោលបំណង ចេញធ្វើសកម្មភាពគាស់ ផ្ទះរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ លួចយកទ្រព្យសម្បត្តិ ។

ពេលជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ឃើញស្ងាត់ពុំមានមនុស្ស ក៏នាំគ្នាឈប់ម៉ូតូហើយជនសង្ស័យ ឈ្មោះនិត ហៅម៉េង បានយកទួណឺវីសដើរចូលទៅធ្វើសកម្មភាព គាស់ផ្តាច់សោទ្វារផ្ទះរបស់ជនរងគ្រោះឲ្យរបើក ហើយជនសង្ស័យឈ្មោះ លាង ចាន់ទី ហៅ ឡុង និងឈ្មោះ និត ហៅ ម៉េងបានចូលទៅធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិ នៅក្នុងផ្ទះរបស់ជនរងគ្រោះ ចំណែកឈ្មោះ ជប់ ហៅ លី និងឈ្មោះ យឿន រ៉ាដូច ហៅ ដូច នៅរង់ចាំខាងក្រៅ ។

បន្ទាប់ពីជនសង្ស័យឈ្មោះ លាង ចាន់ទី ហៅ ឡុង និងឈ្មោះ និត ហៅ ម៉េង លួចយកទ្រព្យសម្បត្តិពីក្នុងផ្ទះរបស់ជនរងគ្រោះ បានសម្រេចហើយ ក៏នាំគ្នាជញ្ជូនទ្រព្យសម្បត្តិ របស់ជនរងគ្រោះមកខាងក្រៅហើយឡើងជិះម៉ូតូរបស់បក្ខពួក ដែលរង់ចាំនៅខាងក្រៅនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់