ព័ត៌មានបច្ចេកវិទ្យា

iPhone ជំនាន់ទី១០ នឹងមានមុខងារស្កែនប្រស្រីភ្នែក?

តៃវ៉ាន់៖ ខណៈដែលមហាជនជាច្រើនកំពុងផ្ដោតអារម្មណ៍ ​និងទ​ន្ទឹងរង់ចាំវត្តមាន iPhone ជំនាន់ថ្មី ឬ iPhone 7 នោះ ស្រាប់តែនៅពេលនេះ សារព័ត៌មានតៃវ៉ាន់ DigiTimes បានចេញផ្សាយនូវអត្ថបទ​ថ្មី​សន្លាងមួយ ទាក់ទងនឹង iPhone 8។

នៅក្នុងអត្ថបទដែលចេញផ្សាយដោយ DigiTimes បានបញ្ជាក់ថា ក្រុមហ៊ុន Apple បានត្រៀមបម្រុង iPhone 8 ដែលជា iPhone ជំនាន់ទី១០ និងជា iPhone ដ៏អស្ចារ្យ ដោយនៅក្នុងនោះត្រូវបានគេដឹងថា នឹងមានមុខងារស្កែនប្រស្រីភ្នែក ហើយនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៧។

ប្រភពផ្គត់ផ្គង់គ្រឿងបន្លាស់មួយរបស់ Apple បានទម្លាយព័ត៌មានឲ្យដឹងថា iPhone 8 ត្រូវបាន Apple ​បញ្ចូលនូវលក្ខណៈពិសេសជាច្រើន ប៉ុន្តែអ្វីដែលដឹងច្បាស់នោះគឺមុខងារស្កែនប្រស្រីភ្នែក ដែលវា​អាចនឹង​មកជំនួសមុខងារស្កែនក្រយៅដៃ ដើម្បីដោះសោរ ឬសម្រាប់ធ្វើមុខងារអ្វីផ្សែងទៀត។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុន Xintec របស់តៃវ៉ាន់ ជា​អ្នកផ្គត់ផ្គង់បន្ទះឈីប A របស់ក្រុមហ៊ុន ដោយនៅពេលនេះ បាននិងកំពុងតែផលិតបន្ទះឈីប ដែលមានមុខងារស្កែនប្រស្រីភ្នែក ដើម្បី​ផ្គត់ផ្គង់ឲ្យ​ទាន់ទៅតាមតម្រូវការ Apple ដើម្បីប្រកាសបង្ហាញ iPhone 8 ឬ iPhone ជំនាន់ទី១០ នៅឆ្នាំ ២០១៧៕

iPhone-Iris-scanner

មតិយោបល់