ព័ត៌មានសិល្បៈ និងកម្សាន្ត

ជុំ លីណូ ប្រកាសជំហរ នឹងបញ្ចប់វប្បធម៌កូពី

ភ្នំពេញ: ជុំ លីណូ តារាច្រៀង​ដែលចូលចិត្តយកស្តាយ៍រាំ តាម​​ស្តេច​ចម្រៀងប៉ុប (Michael Jackson) អាម៉េរិក បានប្រាប់ Post News កាលពីរាត្រីថ្ងៃទី​១៨ ខែសីហា ឲ្យដឹងថា ក្នុងពេលឆាប់ៗ ខាងមុ​ខនេះ លោកនឹងចេញបទចម្រៀង Original Song នៅក្នុងផលិតកម្ម សាស្ត្រាអ៊ីនធឺធេនមែន ។​

«ខ្ញុំបានថត បាន​ថត Original Song រួចខ្លះហើយ សម្រាប់វ៉ុល២ ហើយ​នៅសប្តាហ៍ក្រោយអាចនឹងផុស មួយបទ នៅលើ​ផេកហ្វេសប៊ុក សាស្ត្រាអ៊ីនធឺធេនមែន»។ នេះជា​សម្តីដែល ជុំ លីណូ បានថ្លែងប្រាប់ Post News ។​

ក្នុងនោះដែរ អតីតតារាចម្រៀង សាន់ដេ បានបញ្ជាក់ថា ក្នុងចំណោ​ម​បទចម្រៀង ដែលខ្លួនចេញ នៅ សាស្ត្រាអ៊ីនធឺធេនមែន គឺមិនទាន់អាច​ធ្វើបទ Original Song បានទាំង​អស់នោះទេ សម្រាប់ខ្លួន ដោយ​ ៥បទ អាចនឹងមានកូពី តែ​១ ប៉ុណ្ណោះ ។

ទោះបីជាយ៉ាងនេះក្តី ជុំ លីណូ ក៏អះអាងថា លោកនឹង​បញ្ចប់វប្បធម៌ កូពី​ក្នុងពេលឆាប់ៗខាងមុខ តាមលទ្ធភាព ដែល​អាច​ធ្វើបាន​ ៕

IMG_4959

IMG_4963

IMG_4964

IMG_4965

IMG_4971

មតិយោបល់