ភ្នំពេញៈ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួន បុរសម្នាក់បានចាប់រំលោភសេពសន្ថវៈ កម្មការនីរោងចក្រផលិតចំណីសត្វ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុច ផ្ទះសំណាក់យីហោ លីម គីម១៦៨ ផ្លូវលេខ៥៩៨ ក្រុម១២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ឡូញ ឡាង ហៅឆើត ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រផលិតចំណីសត្វ ស្នាក់នៅភូមិស្លែង ឃុំជីលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ស.ត ស.ភ.ក ហៅស្រីម៉ៅ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រផលិតចំណីសត្វ ស្នាក់នៅភូមិពាម ឃុំសំបូកមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានខ្ចីប្រាក់ពី ជនសង្ស័យចំនួន ៥០ដុល្លារ ដោយបានខ្ចី ៤ទៅ៥ថ្ងៃមកហើយ ដោយនៅល្ងាចថ្ងៃអាទិត្យ ជនសង្ស័យ ហើយនឹងជនរងគ្រោះ បានចេញពីធ្វើការ រួចជនរងគ្រោះក៏បានសួរទៅ ជនសង្ស័យម្តងទៀតថា មានប្រាក់នៅ តែជនសង្ស័យ បាននិយាយទៅវិញថា រូបគេមិនមានប្រាក់ដល់ ៥០ដុល្លារទេ ខណៈនោះ ស្រាប់តែជនរងគ្រោះ បានខ្ចីប្រាក់ត្រឹមតែ ១០ដុល្លារ ហើយជនសង្ស័យ បានសួរទៅជនរងគ្រោះថា តើខ្ចីប្រាក់យកទៅធ្វើអ្វី ។ ពេលនោះ ជនរងគ្រោះបាននិយាយប្រាប់ថា រូបគេខ្ចីប្រាក់យកទៅដើរលេង ជាមួយសង្សាររបស់ខ្លួន ភ្លាមៗនោះ ជនសង្ស័យក៏និយាយថា ចឹងទៅដើរលេងជាមួយគេមួយយប់ទៅ ក្រោយមកជនរងគ្រោះក៏យល់ព្រម ជាមួយជនសង្ស័យ ហើយក៏បាននាំគ្នា ទៅញុាំស៊ុបជាមួយគ្នា ។
ក្រោយពីញុាំស៊ុបរួចមក ជនសង្ស័យក៏បានបបួល ជនរងគ្រោះទៅជក់គ្រឿងញៀន តែជនរងគ្រោះមិនចេះជក់ទេ ក៏បានចាប់បង្ខំជនរងគ្រោះ ឲ្យជក់ រួចមកជនសង្ស័យក៏បាន បបួលជនរងគ្រោះចូលទៅផ្ទះសំណាក់ ហើយបានធ្វើសកម្មភាព រំលោភបានសម្រេច ។ ក្រោយពីរំលោភបានសម្រេចរួចមក ក៏បានសួរទៅជនរងគ្រោះថា ធ្លាប់មានសង្សារ ប៉ុន្មាននាក់ហើយ ដោយជនសង្ស័យរំលោភ រួចជនសង្ស័យក៏បានចូលទៅក្នុងបន្ទប់ទឹក នៅពេលដែលជនសង្ស័យចេញពីបន្ទប់ទឹកវិញ ស្រាប់តែមិនបានឃើញទូរស័ព្ទរបស់ខ្លួន ដាក់នៅលើកទូរទស្សន៍ទេ ។ ក្រោយមកក៏បានសួរទៅ ជនរងគ្រោះថា មានយកទូរស័ព្ទដៃរបស់គេទេ ភ្លាមៗនោះ ជនរងគ្រោះបានរត់ចុះពីលើ ផ្ទះសំណាក់មកក្រោម ហើយត្រូវបានសន្តិសុខយាមនៅ ផ្ទះសំណាក់នោះ សួរថាមានរឿងអី្វ ទើបជនរងគ្រោះបាននិយាយប្រាប់ថា មានគេចាប់រំលោភ រួចក៏បានឌុបជនរងគ្រោះចេញទៅក្រៅ ។
ក្រោយមកជនសង្ស័យក៏បានសួរនាំទៅម្ចាស់ផ្ទះសំណាក់ថា ហេតុអ្វីបានជាជនរងគ្រោះចេញពីបន្ទប់ ភ្លាមៗនោះ ស្រាប់តែជនរងគ្រោះបានត្រឡប់មកវិញ ហើយជនសង្ស័យបានសួរទៅជនរងគ្រោះថា មានយកទូរស័ព្ទរបស់គេដែលទេ ភ្លាមៗនោះ ជនរងគ្រោះបាននិយាយទៅវិញថា ខ្ញុំមិនបានយកទូរស័ព្ទ រួចក៏បានបោះសោម៉ូតូទៅឲ្យជនសង្ស័យវិញ តែត្រូវបានសន្តិសុខយាមផ្ទះសំណាក់ ចាប់យកសោម៉ូតូនោះ និងបានឃាត់ខ្លួន ជនសង្ស័យខាងលើទុក រួចបានរាយការណ៍ទៅ សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកដល់កើតហេតុ ។
ក្រោយពីសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុហើយនោះ បានសួរនាំជនរងគ្រោះ និងបានឃាត់ខ្លួន ជនសង្ស័យខាងលើ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីធ្វើការសួរនាំ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចចាប់បញ្ជូនខ្លួន ទៅឃុំជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការតាមនិតិវិធីច្បាប់ ៕
មតិយោបល់