ព័ត៌មានជាតិ

Update ៖ កម្លាំងអាវុធអហត្ថដេញបង្ក្រាបជនសង្ស័យគ្រឿងញៀន រត់ជ្រុះធ្លាក់កាំភ្លើងហ្គាស ផ្អើលពលរដ្ឋជួយដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថប្រដេញតាមចាប់ឃាត់ខ្លួន ធ្វើឲ្យជនសង្ស័យភិតភ័យព្យាយាមបើក​ម៉ូតូរត់ គេចតែលឿនជ្រុល ទៅបុកម៉ូតូ មួយគ្រឿងហើយមួយគ្រឿងទៀតជាបន្ទាប់ លើកចុងក្រោយ បុកម៉ូតូម្ចាស់ចតទុកចោល កន្លែងបញ្ចូលបទភ្លើង បណ្តាលឲ្យជន​សង្ស័យដួល ជ្រុះកាំភ្លើង ប្រើហ្គាស ហើយជនសង្ស័យរត់ទៅរើស ពលរដ្ឋឃើញហេតុការណ៍ ស្មានតែ រើសកាំភ្លើងធ្វើសកម្មភាព ក្នុងហេតុការណ៍ស្លន់ស្លោ ទើបនាំគ្នាចាប់ ព្រួតវាយ ចាប់ឃាត់ខ្លួនបាន២នាក់ ប្រគល់ឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅត្រង់​ចំណុច​ស្ពាន ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើ ទី១ ឈ្មោះ ធូ បូរិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើតភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ ទី២ ឈ្មោះ វ៉ាន់ ឌី ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់នៅនិងស្រុកកំណើតជាមួយគ្នា ។ ជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-9277 ។

យោងតាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យទាំង២នាក់ ជិះម៉ូតូពីត្បូងទៅជើង លើកំណាត់ផ្លូវ ផ្សារទួលពង្រ ដោយក្រឡេកឃើញ កម្លាំង​អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ល្បាតក្នុងមូលដ្ឋាន ធ្វើឲ្យជនសង្ស័យ ព្យាយាមបើកម៉ូតូរត់ ដោយស្គាល់ ជាមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន ភ្លាមៗត្រូវ​បានកម្លាំង​អាវុធ​ហត្ថដេញតាម ធ្វើឲ្យជនសង្ស័យភ័យ បើកម៉ូតូ រត់ ជ្រុលទៅប៉ះម៉ូតូមួយគ្រឿង ដួលហើយលើកម៉ូតូបន្តបើករត់ ដល់ចំណុចកើតហេតុ លឿនជ្រុលទៅបុកម៉ូតូ ដែលម្ចាស់​ចតទុកចោលនៅមុខកន្លែងបញ្ចូលបទភ្លេង ធ្វើឲ្យដួល ជ្រុះធ្លាក់កាំភ្លើងខ្លីប្រើហ្គាស ពេលនោះជនសង្ស័យស្ទុះទៅរើសកាំភ្លើង ឃើញដូច្នោះ ពលរដ្ឋនៅ​កន្លែងកើតហេតុ ស្មានតែកាំភ្លើងមែនទែន ជនសង្ស័យរើសយកមកធ្វើសកម្មភាព នាំគ្បាស្ទះទៅចាប់បានម្នាក់ ហើយម្នាក់ទៀត បំរ៉ុងរត់គេច ធ្វើឲ្យពលរដ្ឋកាន់តែសង្ស័យ ដេញតាមចាប់ខ្លួន ភ្លាមៗ វាយសំពងយ៉ាងចាស់ដៃរួចប្រគល់ឲ្យនគរបាល ខណ្ឌពោធិ៍សែនជ័យ ខណ:ដែលកំពុងបង្ក្រាបគ្រឿងញៀនក្បែរនោះស្រាប់ ។

ជនសង្ស័យទាំង២នាក់និងម៉ូតូមួយគ្រឿង ត្រូវបាននគរបាល នាំខ្លួនទៅកាន់ផ្នែកជំនាញ ដើម្បីសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី ៕

មុខសញ្ញាចោរប្រដាប់អាវុធ

មុខសញ្ញាចោរប្រដាប់អាវុធ

មុខសញ្ញាចោរប្រដាប់អាវុធ

ចោរ

ចោរ

គ្រឿងញៀន

មតិយោបល់