ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រឡេកមើលរូបថតអាពាហ៍ពិពាហ៍អតីតសមាជិក F4

ចិន: ភាពផ្អែមល្ហែមរ៉ូមែនទិចពីរតង់ ពីរស្ទាយ៍ នៅ​កោះ​បាលី ​ប្រទេស​ឥណ្ឌូណេស៊ី ជាកាដូរៀអាពាហ៍ពិពាហ៍របស់បុរសសង្ហា អតីតសមាជិក F4 ។ នេះយោងតាមគេហទំព័រ M Thai ចុះនៅថ្ងៃទី០៦ ខែកញ្ញា ។

ស៊ីងមិន បុរសសង្ហាអតីតសមាជិក F4 ដែលមានឈ្មោះថា Ken Chu បានគ្រងជាមួយឈុតរៀបអាពាហ៍ពិពាហ៍ពីរស្ទាយ៍ បែបចិននិងគ្រិស្គបរិស័ទ ដើម្បីសាងបរិយាកាសឲ្យកាន់តែមានភាពរ៉ូមែនទិចបន្ថែមទៀត។ អ្វីដែលវិសេសវិសាលទៅទៀតនោះគឺ រូបថត Pre Wedding ដ៏គួរឲ្យច្រណែនរបស់គូស្នេហ៍មួយគូនេះ មកបង្អួតប្រិយមិត្តផងដែរ។

កាលពីថ្ងៃទី០៣ ខែកញ្ញា​ លោក Ken បានដឹកដៃ Vivian ចូលរោងការរំលេចដោយពណ៌ផ្ទៃមេឃ ដែលមើលទៅមានភាពកក់ក្ដៅនឹងរ៉ូមែនទិចខ្លាំងបំផុត ។

រីឯអ្វីដែលសំខាន់បំផុត នៅក្នុងពិធីនេះគឺមានវត្តមានរបស់អតីតសមាជិក F4 ពីររូបបានចូលរួម មាន Jerry Yan និង Vanness Wu ដែលមកចូលរួមសម្តែងការត្រេកអរចំពោះ Ken Chu ។ សោកស្ដាយបំផុតដែល Vic Chou មិនបានមកចូលរួម។
ទស្សនារូបភាពនៅក្នុងពិធីទាំងឡាយខាងក្រោមនេះ៖

Kenchu (1)

Kenchu (2)

Kenchu (3)

Kenchu (4)

Kenchu (5)

Kenchu (6)

Kenchu (7)

Kenchu (8)

Kenchu (9)

Kenchu (10)

Kenchu (11)

Kenchu (12)

Kenchu (13)

Kenchu (14)

Kenchu (15)

Kenchu (16)

Kenchu (17)

Kenchu (18)
អេបិល

មតិយោបល់