បរទេស: កញ្ញា Monika Raily នាងមានទម្ងន់ដល់ទៅ ៣១៧ គីឡូក្រាមនាងបានខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីបំបែកឯកត្តកម្មពិភពលោក ជានារីដែលមានមាឌធាត់ជាងគេ ដោយមានការសហការយ៉ាងពេញទំហឹង ពីសំណាក់សង្សារប្រុសរបស់នាង ដែលលោកជាអ្នកត្រៀមរៀបចំអាហារសម្រាប់សង្សារផងដែរ។ អ្នកទាំងពីរមានទីលំនៅក្នុងរដ្ឋ តិចសាស នៃសហរដ្ឋអាមេរិក។ នេះដោយយោងតាម គេហទំព័ររបស់ TV POOL ថ្ងៃទី០៨ ខែកញ្ញា ។
កញ្ញា Monika Raily បានពោលថា « នាងខ្ញុំមានអារម្មណ៍ដូចជារាជនីម្នាក់អីចឹងព្រោះថាសង្សារបាននៅក្បែរមើលថែនាងខ្ញុំបានយ៉ាងល្អ គេជួយលើកខ្ញុំក្រោកពីសាឡុង និងគ្រែដេក ជាពិសេសជួយផ្អៀងខ្លួនឲ្យនាងខ្ញុំផងដែរ» ។
លើសពីនោះនាងបានបន្ថែមទៀតថា ពួកគេនឹងព្យាយាមមានកូនជាមួយគ្នា ហើយគ្មានអ្វីជាឧបសគ្គមករារាំងពួកគេបានឡើយ បើទោះជាសង្សារស្រីត្រូវដេកនៅលើគ្រែមួយកន្លែងមើលកូនក៏ដោយ។
រីឯរបបអាហារប្រចាំថ្ងៃរបស់ នាង Monika Raily មាន ប៊ីស្ទិក ៦ដុំ នុំបុ័ងសាច់ក្រក ៦ដុំ cereal ចានធំ ភេសជ្ជៈ ឡើងទម្ងន់ ២កែវ Mc Chicken ២ដុំ Double Cheeseburger ៤ដុំ French Fries ប្រអប់ធំ Natchez Gate Chicken ៣០ដុំ Mac Cheese Fast food ការ៉េមកែវធំៗ ។
កញ្ញា Monika Raily បន្ថែមទៀតថា « កាន់តែធាត់កាន់សិចស៊ី នាងខ្ញុំស្រលាញ់ក្បាលពោះធំៗ នឹងការញាត់បញ្ចូលអាហារតាមមាត់ ធ្វើឲ្យនាងខ្ញុំមានអារម្មណ៍ថារំភើបគ្រប់ពេលវេលា ពេលសង្សារចម្អិនអាហារឲ្យនាងខ្ញុំ ខ្ញុំមានអារម្មណ៍មួយកក់ក្ដៅគ្រប់ពេលវេលា នៅពេលគាត់បញ្ចុកអាហារឲ្យនាងខ្ញុំ ហើយខ្ញុំមិនចាំបាច់ក្រោកហើយធ្វើអ្វីទាំងអស់ឡើយ ម្ដាយរបស់នាងខ្ញុំសួររហូតថា កំពុងតែសម្លាប់ខ្លួនហើយមែនទេ? តែខ្ញុំយល់ពីអារម្មណ៍គាត់ ប៉ុន្តែវាជីវិតរបស់ខ្ញុំ កាលដែលធាត់អាចធ្វើខ្ញុំខ្មាសគេ តែវាជាការថែរក្សាខ្លួនរបស់ខ្ញុំឲ្យមានសេចក្តីសុខយ៉ាងពិតប្រាកដមួយដែរ»៕
អេបិល
មតិយោបល់