ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃ្មឹប ថាហុងដាញៀនល្បែង និងមានស្រី ទើបជាមូលហេតុលែងលះគ្នា

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អនឡាញមួយកាលពីយប់ថ្ងៃទី១៦ ឧសភា អ្នកនាងរ៉េន សុធារី ហៅឃ្មឹប អតីតតារាកំប្លែង និងជាអតីតភរិយារបស់នាយហុងដា បានអះអាងថាហេតុផលដែលអ្នកនាងរត់ចោលស្វាមី ហើយឈានដល់ការលែងលះគ្នាគឺដោយសារតែនាយហុងដាជាមនុស្សញៀនល្បែង និងមានស្រីហាមមិនស្ដាប់។

អ្នកនាងពាក្យសម្ដីដែលថាអ្នកនាងរត់ចោលប្ដីទៅយកឧកញ៉ា ឬទៅចែកធៀបការជាមួយបុរសណានោះទេ គឺអ្នកនាងពិបាកចិត្តពេកហើយក៏សម្រេចចិត្តទៅនៅស្រុកកំណើតក្នុងខេត្តបន្ទាយមានជ័យទៅរស់នៅជាមួយនាយជីវ៉ាន់ស៊ុយជាឪពុកដែលមិនទាន់ស្លាប់ប៉ុណ្ណោះ។ អ្នកនាងថាខ្លួនទៅរស់នៅឯស្រុកគឺដោយសារតែកើតទុក្ខ ហើយក៏អត់មានប្ដីនោះដែរ គឺអ្នកនាងរស់នៅម្នាក់ឯងរហូតដល់៤ឆ្នាំទើបអ្នកនាងបានជួបប្ដីក្រោយ ដោយមិនមែនផិតក្បត់ស្វាមី ទើបរត់ចោលនោះទេ។ ក្រោយពេលខូចចិត្តរឿងនាយហុងដាញៀនល្បែង ហើយមានស្រីពីមួយទៅមួយដល់ថ្នាក់ឲ្យអ្នកនាងទ្រាំមិនបានគឺអ្នកនាងអត់មានកម្លាំងចិត្តធ្វើការធ្វើនោះទេ ហើយរហូតដល់ថ្នាក់ខ្លួនខ្លាំងទើបឡើងមកកាន់ភ្នំពេញមកសុំគេច្រៀង តែក្រោយឪពុកចែកឋាន ក៏សម្រេចចិត្តរស់នៅទីនោះហើយស៊ីឈ្មួលជាកម្មករចម្ការ និងជាអ្នកទទួលស្ទូងធ្វើស្រែឲ្យគេដើម្បីរស់។ អ្នកនាងថាខ្លួនក្រពេកទើបសម្រេចទុកកូនឲ្យនៅជាមួយនាយហុងដាដោយបានផ្ដាំផ្ញើឲ្យកូនធ្វើល្អជានិច្ច ទើបអ្នកនាងរន្ធត់ចិត្តក្រោយពីដឹងថាកូនប្រុសច្បងមានរឿងសម្លាប់ភរិយាចុងរបស់នាយហុងដា ហើយត្រូវបានប៉ូលិសចាប់ខ្លួន។ អ្នកនាងថាខ្លួនអត់មានលុយសូម្បីតែជិះឡានមកមើលមុខកូន ដោយមុនឡើងមកគឺខ្ចីលុយគេបាន៥០០បាត្រ ទើបក្រោយពេលអ្នកនាងដាច់ចិត្តសុំម៉ូតូឌុបគេជិះ និងសុំបាយគេហូបក្នុងពេលមកដល់ក៏ធ្វើឲ្យអ្នកណាក៏ភ្ញាក់ផ្អើល។

អ្នកនាងឃ្មឹបថា ក្រោយពេលនាយហុងដា បែកចិត្តមានស្រី អ្នកនាងអ្នកនាងទៅរស់នៅស្រុកដែលមានទីតាំងក្បែរជើងភ្នំ គឺអត់មានរកអ្វីបានពីស៊ីឈ្មួលច្រកបន្លែ ដកស្មៅ និងចាប់ក្ដាម រាវលៀសដើម្បីហូបប៉ុណ្ណោះ។ អ្នកនាងផ្ទះកំណើតជាផ្ទះខ្ទមហើយក៏ជាផ្ទះខ្ទមនៅឆ្ងាយពីភូមិគេឯងផងដែរ ដោយក្រោយពីឪពុកលាចាកលោកគឺអ្នកនាងមានតែពូបង្កើតប៉ុណ្ណោះ ដែលអ្នកនាងអាចសុំជ្រកបាន។ អ្នកនាងថាខ្លួនកាន់តែរន្ធត់ចិត្ត ក្រោយពេលដឹងថាកូនប្រុសធ្វើរឿងឃាតកម្ម ដែលអ្នកនាងឮហើយមិនចង់ជឿ។ អ្នកនាងថាបញ្ហាខូចចិត្ត និងភាពអាម៉ាសក្រោយពេលបែកគ្នាជាមួយនាយហុងដា គឺបញ្ហាដែលធ្វើឲ្យអ្នកនាងអស់អារម្មណ៍ចង់ឈរជើងក្នុងសិល្ប: ដោយសម្រេចចិត្តទៅរស់នៅដាច់ឆ្ងាយដើម្បីគេចមុខ។ អ្នកនាងថា៧ឆ្នាំគត់ដែលអ្នកនាងធ្លាក់ខ្លួនដល់សូន្យ ដោយអ្នកនាងថាបើស្វាមីល្អគឺអ្នកនាងមិនឈានដល់ការលែងលះនោះទេ។ យ៉ាងណាមិញពាក់ព័ន្ធនឹងការប្រកាសថានាយហុងដា ញៀនល្បែង និងមានស្រីទើបបណ្ដាលឲ្យអ្នកនាងឈានដល់ការលែងលះ ហើយរត់ចោលសិល្ប:ព្រោះតែមិនចង់ប្រឈមមុខនឹងភាពអាម៉ាស់។ យ៉ាងណាមិញ ការបកស្រាយនេះ នៅមិនទាន់មានប្រតិកម្មពីនាយហុងដាឡើយ។

មតិយោបល់