ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន៧កញ្ចប់តូច

ព្រះសីហនុ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនឹងកម្លាំងអធិការដ្ឋាន​ក្រុងព្រះ​សីហនុ ធ្វើការចាប់ឃាត់ខ្លួន ដកហូតបានថ្នាំញៀនចំនួន៧កញ្ចប់តូច ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១១និង ៣០នាទី យប់ថៃ្ងទី៨ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចក្រុម៣ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបាន មានឈ្មោះ រិន កក្កដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ក្នុងក្រុម១១ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ទឹកកក Ice) ចំនួន ៧កញ្ចប់តូច , រួមនឹងទូរសព្ទ័ដៃចំនួន០១គ្រឿងផងដែរ ។

មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយនឹងនគរបាល​នៃអធិការ​ដ្ឋានក្រុងព្រះសីហនុ បានបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញាជនសង្ស័យបាន ឈានទៅដល់ការចុះបង្ក្រាបនិងចាប់ខ្លួនបានតែម្តង ។ ហើយបច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់តាមផ្លូវច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់