ស្វាយរៀងៈ ដោយសារតែភ្លើងប្រច័ណ្ឌ ប្រពន្ធរបស់ខ្លួនទៅនិង ប្រុសជិតខាងភូមិផង របងជាមួយ ធ្វើឲ្យបុរសជាប្តីមួរហ្មងក្នុងចិត្ត រហូតទៅផឹកស្រាឲ្យស្រវឹង រួចក៍វាយសម្លាប់ប្រពន្ធខ្លួនឯង ចោល ហើយគេចខ្លួន ទៅខេត្តរតនៈគិរី ដោយទុកឲ្យកូនកំព្រា ប៉ុន្តែដោយឈាមស្រែកស្បែក ហៅបុរសជាប្តីនោះ ត្រូវប៉ូលិសតាមក្របួចជាប់ យកមកឲ្យទទួលទោស តាមច្បាប់ក្រោយសម្លាប់ប្រពន្ធ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦កន្លងមកនោះ។
បើតាមសេចក្តីរាយការណ៍ពី ភ្នាក់ងារPost News បានឲ្យដឹងថា សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង បានធ្វើសន្និសិតការសែត នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ដើម្បីបង្ហាញមុខប្ដីជាឃាតក ជាសាធារណៈនិង ចំពោះមុខអ្នកសារព័ត៌មាន។
សមត្ថកិច្ចនគរបាល នៃស្នងការខេត្តបានលើកឡើងថា ជនសង្ស័យជាប្ដី ដែលបានវាយប្រពន្ធ រហូតដល់ស្លាប់នោះគឺ ដោយសារមូលហេតុផឹកស្រាស្រវឹង ហើយប្រច័ណ្ឌនិងអ្នកដទៃ ក្នុងភូមិជាមួយគ្នា។
លោកកែវ សុថា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យជាប្ដី មានឈ្មោះផុន ចាន្នី មុខរបរកសិករ រស់នៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ហើយត្រូវកម្លាំងនគរបាលឃាត់ខ្លួន បាននៅខេត្តរតនៈគីរី នាថ្ងៃទី៨ កញ្ញាម្សិលមិញ។ ចំណែកឯជនរងគ្រោះជាប្រពន្ធ ដែលស្លាប់មានឈ្មោះរស់ សាម៉ុន អាយុ៤០ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ។ ស្ត្រីរងគ្រោះនេះ ត្រូវប្ដីវាយសម្លាប់ នៅវេលាម៉ោង១យប់រំលងអធ្រាត្រ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិអណ្ដូងក្រសាំង ឃុំពងទឹក ស្រុករំដួល ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ ប្រពន្ធរបស់ខ្លួនមែន ដោយសារតែខ្លួនប្រច័ណ្ឌ ប្រពន្ធជាមួយបុរសអ្នកភូមិ ព្រោះឃើញនិយាយលេងនិង គេច្រើនពេកនិងរាល់ៗ ថ្ងៃផងដែរ ទើបខ្លួនប្រច័ណ្ឌ។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការ ដាក់ទោសទៅតាម
និតិវិធីច្បាប់ ៕
មតិយោបល់