ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ ស្រូវថោកលាស្រុក កំពុងកក្រើក​លើហ្វេសប៊ុក​

ខណៈដែល​ផលស្រូវរបស់ប្រជាកសិករ​ ដែលកំពុងប្រមូល គ្មានទីផ្សារ និងតម្លៃធ្លាក់ចុះ ធ្វើឲ្យពួកគាត់ខាតបង់ ហើយអ្នកខ្លះជំពាក់គេវ័ណ្តក វា​បានក្លាយជា​ប្រធានបទដ៏ក្តៅគគុកបំផុត នៅលើហ្វេសប៊ុក ជា​ហេតុ​ធ្វើឲ្យ​បុរស​ម្នាក់ សម្រេចចិត្ត ចេញបទចម្រៀងមួយបទ ។​

គណនីហ្វេសប៊ុកមួយមានឈ្មោះថា Tola Nhean បានបញ្ចេញ​នូវ​ទំនុកច្រៀងរបស់ខ្លួន តាមរយៈបទចាស់​ អនិច្ចារអ្នកស្រែ កែចំណងជើងថ្មី ដែលធ្វើឲ្យកក្រើកបណ្តាញសង្គមហ្វេសប៊ុកតែម្តង។​

គណនីហ្វេសប៊ុកខាងលើ បានសរសេរថា «ស្រូវថោកលាស្រុក ជាទំនុកច្រៀងថ្មី ដែលទើបតែសរសេរបានថ្មីៗ ហើយសូមខន្ដីអភ័យចំពោះកំហុសខុសឆ្គងផង ព្រោះខ្ញុំបាទមិនមែនអ្នកនិពន្ធគ្រាន់តែសរសេរតាមអារម្មណ៍របស់ខ្លួន»៕​
%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%9c%e2%80%8b
សូមទស្សនាវីដេអូ​ឃ្លិបដូចខាងក្រោមនេះ៖​
https://www.youtube.com/watch?v=os5miCqTLZc&feature=youtu.be

លីដា

មតិយោបល់