នេះជាលើកទី១ ហើយដែល អតីតពិធីការិនីស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន បានបញ្ចេញសកម្មភាព ប្លែកបំផុត ដោយបញ្ចេញថ្វីដៃ ជាមួយនឹងមិត្តភ័ក្តិ បងប្អូន ធ្វើមុខម្ហូបម្ជូរគ្រឿង ជូនម្តាយទារក នៅមុខមន្ទីរពេទ្យគន្ធបុប្ជា។
បន្ទាប់ពីមានរឿងអាស្រូវ ជាមួយនឹង លោក សុខ ប៊ុន អតីតពិធីការិនីខាងលើ កម្រនឹងបង្ហាញវត្តមាន ជាសាធារណៈខ្លាំងណាស់ ។ ប៉ុន្តែអ្វីដែលប្លែកភ្នែកនោះ សាសា បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល ដោយឈរបញ្ចេញថ្វីដៃ ធ្វើម្ជូរគ្រឿង ជាមួយនឹងមិត្តភ័ក្តិ បងប្អូន ជូនម្តាយទារក នៅមុខមន្ទីរពេទ្យគន្ធបុប្ជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។
សាសា ដែលមានឈ្មោះថា ឯក សុជាតា បានសរសេរលើហ្វេសប៊ុកថា «សូមអគុណទៅដល់ពុកម៉ែ បងប្អូន លោកតាលោកយាយ លោកពូអ្នកមីងទាំងអស់បានទទួលទានអាហារដែលនាងខ្ញុំនិងប្អូនរួមជាមួយមិត្តៗ បានរួបរួមគ្នាទាំងកំលាំងកាយចិត្តធ្វើជូនពិសារជាអាហារថ្ងៃត្រង់ ជាចុងក្រោយសូមជូនបុណ្យទៅដល់បងប្អូនប្រជាជនខ្មែរទាំងអស់»៕
មតិយោបល់