ព័ត៌មានសិល្បៈ និងកម្សាន្ត

ទស្សនាឧទ្យានសត្វកញ្ជ្រោង Zao Fox Village ដ៏កម្រ​របស់ជប៉ុន

ជប៉ុន: Zao Fox Village វា​ជា​ឧទ្យានមួយ ដែលប្រមូលផ្តុំដោយសត្វកញ្ជ្រោង​ ១០០ ក្បាល កំពុងល្បីល្បាញ​ ក្នុងខេត្តម៉ិយ៉ាគិ ដែលជាឧទ្យានមួយដ៏កម្រ​។​

សារ​ព័​ត៌​មា​ន​ ​TV​​ P​o​o​l​ ​បា​ន​ផ្សា​យ​ពី​ឧ​ទ្យា​ន​​ស​ត្វ​ក​ញ្ជ្រោង Zao Fox Village នៅថ្ងៃទី១៥ ខែកញ្ញា​ ថា មានសត្វកញ្ជ្រោងជាច្រើននៅក្នុងភូមិម្ដុំទីក្រុង ស៊ិរ៉ូអីឈិ នៅក្នុងខេត្ត ម៉ិយ៉ាគិ បានបើកឲ្យចូលទស្សនាតាំងពីឆ្នាំ ១៩៩០ ដែលមានចំនួនសត្វកញ្ច្រោងសរុបជាង ១០០ក្បាល ។

នៅប្រទេសជប៉ុន សត្វកញ្ជ្រោងជាប្រភេទសត្វមួយបែបដែលមានសារៈសំខាន់សម្រាប់អ្នកភូមិអ្នកស្រុក ដែលពួកគាត់មានជំនឿថា សត្វនេះមានវិញ្ញាណរបស់អាទិទេព អ៊ីណារិអូខាមិ ឬជាអាទីទេពសាសនាស៊ិនតូ ក្រៅពីនេះមាននៅឧទ្យាន Zao Fox Village ក៏មានសត្វដ៏ទៃផ្សេងទៀតដូចជា ទន្សាយ ពពែ សុនខឃេមៈ ……៕
fox

fox1

fox2
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖

អេបិល

មតិយោបល់