បង់ក្លាដេសៈ យោងតាមគេហទំព័រ petmaya បានបង្ហោះរឿងនៅថ្ងៃទី១៧ ខែកញ្ញា ថា ប្រសិនបើអ្នកមិនធ្លាប់បានឮព័ត៌មាន ទន្លេក្លាយជាសមុទ្រឈាម នេះភាគច្រើនអាចយល់បានថា មានគេដាក់បញ្ចូលសារធាតុគីមីផ្សេង ដើម្បីឲ្យទឹកទន្លេមានព័ណ៌ក្រហមដូចឈាម ។
រឿងរ៉ាវនេះបានកើតឡើងនៅប្រទេស បង់ក្លាដេស ពិតប្រាកដណាស់ ព្រោះថា ទឹកទន្លេដែលមានព័ណ៌ថ្លាឆ្វង់ បានប្រែក្លាយជាក្រហមដូចឈាមនោះ គឺបណ្ដាលមកពីឈាមស្រស់របស់សត្វ ដែលគេបានសម្លាប់ ខណៈដែលមានមេភ្លៀងកំពុងបង្ហុលមកមិនឈប់ឈរ ក៏លាយលំក្លាយជាទន្លេឈាម បានហូរពេសពេញដងផ្លូវនៅទីក្រុង ថាកៈ ។
នេះជាពិធីមួយរបស់សាសនា មូស្លីម ដែលគេហៅថា Eid al- Adha គេធ្វើឡើងក្នុងគោលបំណងយកសាច់របស់សត្វ ដាក់ទានដល់អ្នកក្រីក្រ។ ចំនែកឯខាងសម្ថកិច្ចវិញ បានប្រកាសឲ្យប្រជាពលរដ្ឋធ្វើការសំអាត ដងផ្លូវតាមទីកន្លែងមុខលំនៅ នឹងទីកន្លែងដែលបានកំណត់ឲ្យប្រារព្ធពិធីនេះ៕



អេបិល
មតិយោបល់