Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត សាវិន ហ្វីលីព...

សាវិន ហ្វីលីព សូត្រមន្តឡើងផ្ទះ​តម្លៃជាង ២០ម៉ឺនដុល្លារ​ នៅលើទឹកដីអង្គរ​

ភ្នំពេញ: ខណ:ដែលជោគជ័យលើអាជីពសិល្ប:​យ៉ាងជោគជាំ និង ផុសផុលរឿង​ធ្វើ​សប្បុរសធម៌ជួយដល់មនុស្ស និងសង្គមជាតិ តារាសម្តែង សាវិន ហ្វីលីព បានសូត្រមន្តឡើងផ្ទះតម្លៃ ២៦ម៉ឺនដុល្លារ​ លើទឹកដី​អង្គរ នាខេត្តសៀមរាប​។​

លោក សាវិន ហ្វីលីព បានប្រាប់ដល់ Post News ឲ្យដឹងថា លោកនឹងសូត្រមន្ត​ឡើងផ្ទះ នៅថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០១៦ នេះ​ដោយវីឡានេះ​ នៅលើទឹកដី​សៀមរាបជិត​វត្តចក ដោយ​ជិះចេញពីផ្សារចាស់​ ៧​នាទី​ ដែលជា​តំបន់ក្រវ៉ាត់ក្រុង​។​

លោក សាវិន ហ្វីលីព​ ថា «វីឡានេះ មាន​តម្លៃ ២៦ ម៉ឺនដុល្លារ​អាម៉េរិក ក្នុងនោះដី តម្លៃ​១៦​ម៉ឺនដុល្លារ និងផ្ទះសង់អស់ ១០ម៉ឺនដុល្លារ​» ។​
លោក សាវិន ហ្វីលីព បានបញ្ជាក់ថា ផ្ទះនេះសាងសង់ជា​លក្ខណ:បឹងកាឡូ ចំនួន ៤ផ្ទះ ចម្ងាយពីគ្នា ១ម៉ែត្រ ដើម្បីជួល​ឲ្យបរទេស ៕​​​​​

savin-philipe-1

savin-philipe-2

savin-philipe-3

savin-philipe-4