ភ្នំពេញៈ អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៣៖៥៥នាទីទៀបភ្លឺ មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ 267-F2 ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ករណីដាចភ្លើងនេះ អគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុថា ដោយសារមានកំហូចខ្សែបណ្ដាញតង់ស្យុងទាប (LV) ក្រោមដី ហើយក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់