បរទេស: បន្ទាប់ពីផ្ទុះដំណឹងរឿងលែងលះរបស់កំពូលតារាសម្ដែងរបស់ហូលីវូតនាង Angelina Jolie និងស្វាមីលោក Brad Pitt បានធ្វើឲ្យពិភពលោកមានចម្ងល់យ៉ាងខ្លាំង ព្រោះគូស្នេហ៍ទាំងពីរដួងនេះ ត្រូវបានពិភពហូលីហ្វូវ ចាត់ទុកជាគូស្នេហ៍គំរូ ប៉ុន្តែនៅពេលនេះ បែរជាផ្ទុះរឿងដ៏មិនស្មានដល់ទៅវិញ។
ក្រោយពីរឿងនេះ បណ្ដាអ្នកសារព័ត៌មានជាច្រើនបានព្យាយាមទាក់ទងកំពូលតារាសម្ដែងទាំងពីរ ប៉ុន្តែអ្វីដែលពួកគេអាចធ្វើបាននៅពេលនេះគឺបានត្រឹមតែ ទាក់ទងមិត្តជិតស្និតបំផុតតបស់កំពូលតារាទាំងពីរ ដើម្បីបានបទសម្ភាសន៍ជាមួយរឿងពាក់ព័ន្ធនិងការលែងលះរបស់នាង Angelina Jolie និង Brad Pitt ។
ជាមួយគ្នានោះ ភ្នាក់ងារ CNN បានជួយសម្ភាសន៍ជាមួយតារាសម្ដែងលោក George Clooney ដែលជាមិត្តជិតស្និទ្ធបំផុតរបស់កំពូលតារាសម្ដែង Angelina Jolie និង Brad Pitt។ លោក Clooney មិនបាននិយាយអ្វីច្រើននោះទេ ដោយនៅក្នុងកិច្ចសម្ភាសន៍ព លោកបានបញ្ជាក់ថា ជុំវិញបញ្ហាកើតឡើងពីមូលហេតុរវាង Angelina Jolie និង Brad Pitt គឺមានការចម្រួងចម្រាសគ្នា ហើយប្រយោគដំបូងដែលលោកនិយាយថា “វាមានរឿងអ្វីកើតឡើង” ប៉ុន្តែលោកមិនអាចបញ្ជាក់ឲ្យច្បាស់ថា វាជាអ្វីឲ្យពិតប្រាកដនោះទេ។
លោកបានបន្ថែមទៀតថា “ខ្ញុំមានអារម្មណ៍សោកស្តាយ វាជារឿងដ៏សោកសង្រែង និងជាសំណាងអាក្រក់សម្រាប់ក្រុមគ្រួសារ”៕
មតិយោបល់