ព័ត៌មានជាតិ

​ស្រវឹងស្រា​ជោកជាំ​បើក​ព្រូ​សបុករ៉ឺម៉កដឹកបន្លែពេញទំហឹង រងរបួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AJ-6268 បើកបរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង បើកបញ្ច្រាសផ្លូវយ៉ាងលឿន បានព្រលះជាមួយរ៉ឺម៉កដឹកបន្លែ ដែលទើបតែចេញមកពីផ្សារដើមគរពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់។

ហេតុការណ៍គ្រោះថ្នាក់នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ កញ្ញា ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង ត្រង់ចំណុចមុខស្ថានទូតចិន ក្នុងក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពពីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរ៉ឺម៉កដឹកបន្លែចេញពីផ្សារដើមគរគោលបំណងយកទៅឲ្យម៉ូយនៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្រាប់តែរថយន្តបង្កខាងលើបើកបុកចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូដាច់ចេញពីរ៉ឺម៉កខ្ទាតចេញពីគ្នាជាង១០ម៉ែត្រ បណ្តាលឲ្យបន្លែជ្រុះរាយប៉ាយបែកពេញផ្លូវខូចខាតទាំងស្រុងទាំង ម៉ូតូនិងបន្លែ ចំណែកអ្នកបើករ៉ឺម៉ករងរបួសធ្ងន់ធ្ងរ។ រីឯរថយន្តបង្កវិញវិលមួយជុំ ខូចខាតរថយន្តខ្ទេចអស់មួយកំណត់ខាងមុខចំហៀងខាងឆ្វេង និងបែកកញ្ចត់មុខរងរបួសម្ចាស់រងរបួសស្រាល ។

ភ្លាមៗនោះ អ្នកបើករថយន្តបង្កបម្រុងនឹងបើកទ្វាររត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋនឹងសមត្ថកិច្ចដែលយាមនៅស្ថានទូតចិនឃាត់បាន ត្រូវប្រជាពលរដ្ឋនាំគ្នាស្វាគមន៍មួយដៃមួយជើងផងដែរ។

ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះក៏បានមកដល់ដឹកយកទៅរងគ្រោះយកទៅព្យាបាលនៅ គ្លីនិកឯកជន តែស្ថានភាពធ្ងន់ធ្ងរពេកបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត ។ ដោយឡែកសាច់ញាតិខាងម្ចាស់រថយន្តបង្ក ក៏បានមកដល់កន្លែងកើតហេតុទាមទារឲ្យយកប្អូនប្រុសរបស់គាត់ទៅមន្ទីរពេទ្យដែរ តែត្រូវខាងម្ចាស់ម៉ូតូដឹកបន្លែមិនព្រម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅដោះស្រាយនៅអធិការដ្ឋាន ខណ្ឌចម្ការមន៕

photo_2016-09-21_11-28-21

photo_2016-09-21_11-28-16

photo_2016-09-21_11-28-18

photo_2016-09-21_11-28-20

មតិយោបល់