ព័ត៌មានសិល្បៈ និងកម្សាន្ត

Brad Pitt៖ ការលែងលះគ្នាគឺជារឿងទុក្ខបំផុត ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺរឿងសេចក្ដីសុខរបស់កូនៗ

បរទេស: តារាសម្តែងអ្នកនាង Angelina Jolie បានដាក់ពាក្យលែងលះពីស្វាមីនាងគឺលោក Brad Pitt ដែលធ្លាប់បានរួមរស់ជាមួយគ្នា និងកសាងក្រុមគ្រួសារអស់រយ:ពេលជាច្រើនឆ្នាំ ដែលជាហេតុធ្វើឲ្យពិភពលោកមានការងឿងឆ្ងល់យ៉ាងខ្លាំង ប៉ុន្តែអ្វីដែល​ជាចំណុចចាប់អារម្មណ៍ខ្លាំងនោះគឺ Brad Pitt បានកើតទុក្ខព្រួយយ៉ាងខ្លាំង។

រឿងដែលពិភពលោកកំពុងជ្រួលច្របល់ចង់ដឹងចងឮនូវមូលហេតុនៃការចម្រុងចម្រាសរវាងកំពូលតារា ២ដួងនេះ យើងសង្កេតឃើញថា
Brad Pitt ហាក់បីដូចជាមានទុក្ខកង្វល់ក្នុងទ្រូងយ៉ាងសម្បាទៅវិញទេ។ “ខ្ញុំពិតជាសោកសៅណាស់ដោយសារបញ្ហានេះ ប៉ុន្តែមិនថាបែបណាឡើយ អ្វីដែលចាំបាច់បំផុតពេលនេះ គឺការរក្សាសេចក្តីសុខកូនចៅរបស់យើង»។ នេះជាសំដីរបស់លោក Brad Pitt បានថ្លែងប្រាប់អ្នកសារព័ត៌មាន។

លោកបន្ថែមទៀតថា «ខ្ញុំសំណូមពរទៅកាន់សារព័ត៌មាន ឲ្យផ្តល់នូវពេលទំនេរដែលពួកគេត្រូវការនូវអំឡុងពេលដ៏ចាំបាច់នេះ»។

នេះបង្ហាញពីអារម្មណ៍ព្រួយបារម្ភពីសំណាក់ស្វាមីអ្នកនាង Angelina Jolie នៅក្នុងពេលដែលលោកកំពុងស្ថិតក្នុងស្ថានការណ៍តានតឹងមួយនេះ ។ តើមានប្តីឯណាមិនស្រលាញ់ប្រពន្ធ មានឪពុកឯណាមិនស្រលាញ់កូននេះ ? ប្រិយមិត្តគ្រប់រូបកំពុងបន់ស្រន់សូមឲ្យអ្នកទាំងពីររកបាននៅដំណោះស្រាយដ៏សមរម្យមួយ៕

brad-pitt-and-angelina-jolie-attend-the-premiere-of-the-normal

brad-pitt-and-angelina-jolie-arrive-for-the-world-premiere-of-u

brad-pitt-and-angelina-jolie-pose-at-the-premiere-of-quot-mr-amp

hollywood-actors-brad-pitt-and-actress-angelina-jolie-arrive

jolie-and-pitt-arrive-for-screening-of-animated-film-quot-kung

u-s-actress-angelina-jolie-arrives-with-her-children-shiloh-pax

មតិយោបល់