ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាយករដ្ឋមន្ត្រីជប៉ុនទាមទារឲ្យមេដឹកនាំពិភពលោករកមធ្យោបាយថ្មី ដើម្បីបញ្ឈប់ការធ្វើតេស្តនុយក្លេអ៊ែរកូរ៉េខាងជើង

UN: នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានទាមទារឲ្យមេដឹកនាំពិភពលោក ស្វែងរកវិធីសាស្ត្រថ្មី មួយ ដើម្បីអាចបញ្ឈប់ការគំរាមកំហែងពីធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ជាជាងការដាក់ ទណ្ឌកម្មកន្លងមក។ នេះបើយោងតាមរយ: សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។

លោក អាបេ បានថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិថា បើទោះបីជាមានការហាមឃាត់ ឬការដាក់ទណ្ឌកម្មពីអន្តរជាតិយ៉ាងណា ក៏រដ្ឋាភិបាលកូរ៉េខាងជើងនៅតែគឃ្លើនផលិតអាវុធប្រល័យលោក ហើយថែមទាំងបន្តការអនុវត្តធ្វើតេស្តបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលដដែរ។

បច្ចុប្បន្នការប្រកាសទទួលជោគជ័យ ក្នុងការបាញ់តេស្តសាកល្បងអាវុធនុយក្លេអ៊ែរ ជាបន្តបន្ទាប់របស់ កូរ៉េខាងជើង គឺកំពុងឈានដល់ការគំរាមគំហែងផ្នែកសណ្ដាប់ធ្នាប់ និងសន្តិសុខពិភលោកយ៉ាងខ្លាំង ខណ:ដែលប្រទេសនេះ ហាក់ពុំមានការភ័យខ្លាចនឹងការដាក់ទណ្ឌកម្មកបន្តពីអន្តរជាតិទ្បើយ។

ជុំវិញបញ្ហានេះ លោក អាបេ បាននិយាយថា«មានជម្រើសដ៏ល្អបំផុត មេដឹកនាំពិភពលោកគួរនាំគ្នាស្វែងរក ដំណោះស្រាយថ្មីមួយ ដើម្បីទប់ស្កាត់សកម្មភាពនេះបន្តទៀត»។

គួរបញ្ជាក់ដែរថា ចិន និងអាមេរិច ធ្លាប់បាននិយាយក្នុងកិច្ចពិភាក្សា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ លើដំណោះស្រាយថ្មី ដើម្បីដាក់ទណ្ឌកម្មបន្ថែម ពាក់ព័ន្ធនឹងសកម្មភាពផ្គើនចុងក្រោយរបស់រដ្ឋាភិបាល កូរ៉េខាងជើង តែទោះបីជាមានវិធានការបែបនេះក៏ដោយ វានៅមិនអាចបញ្ឈប់សកម្មភាពក្រុងព្យុងយ៉ាង បានទ្បើយ៕

abel

មតិយោបល់