ព័ត៌មានជាតិ

អាវុធហត្ថស្រុកសៀមបូក និងគណៈបញ្ជាការឯកភាពស្រុក បង្ក្រាបឡានដឹកឈើខុសច្បាប់ ០៤គ្រឿង បាន១៤៦ដុំ

ស្ទឹងត្រែង: កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថស្រុកសៀមបូកសហការជាមួយគណ:បញ្ជាការឯកភាពស្រុក ចុះចាប់រថយន្តសាំយ៉ុងដឹកឈើប្រណីតប្រភេទធ្នុងចំនួន ០៤គ្រឿងត្រង់ចំណុចភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្រោយការចាប់រថយន្តសាំយ៉ុងចំនួន៤គ្រឿងខាងលើនោះរួចមក សមត្ថកិច្ចបានរកឃើញឈើប្រណីតប្រភេទធ្នុងចំនួន១៤៦ដុំ។ ចំពោះម្ចាស់ឈើខាងលើជានណានោះ រហូតមកថល់ពេលនេះគឺយើងមិនទាន់ដឹងនៅឡើយទេ។

បច្ចុប្បន្ន រថយន្តដឹកឈើរួមទាំងឈើប្រណីតទាំងអស់នោះត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីយកមករក្សាទុកក្នុងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់រួចរាល់ហើយ៕

photo_2016-09-22_20-08-22

photo_2016-09-22_20-08-25

photo_2016-09-22_20-08-28

photo_2016-09-22_20-08-30

មតិយោបល់