អ៊ីស្លង់: ថ្មីៗនេះនៅប្រទេសអ៊ីស្លង់ បានចេញសេចក្ដីប្រកាសថា ” ប្រទេស អ៊ីស្លង់នឹងព្រមចំណាយលុយសុទ្ធ ចំពោះបុរសកំលោះរូបណា ដែលរៀបការជាមួយស្រីៗនៅក្នុងប្រទេសនេះ នឹងទទួលប្រាក់ខែជារៀងរាល់ខែ ចំនួន ៥០០០$ នេះបើយោងតាមសារព័ត៌មាន Tv Pool នៅថ្ងៃទី ២៣ ខែកញ្ញា ។
គេហទំព័របរទេស molonlabemedia បានលើកឡើងពីអត្ថបទមួយ ដោយនិយាយពីប្រទេសអ៊ីស្លង់ថា ក្រោយមានករណីជួបវិប្បត្តិកង្វះប្រជាជនភេទប្រុស ក្នុងប្រទេសតិចជាងចំនួនប្រជាជនភេទស្រី ខាងរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសជាសាធារណៈថានឹងព្រមចំណាយលុយសុទ្ធចំពោះបុរសកំលោះ រូបណា ដែលរៀបការជាមួយស្រីៗនៅក្នុងប្រទេសនេះ នឹងទទួលប្រាក់ខែជារៀងរាល់ខែចំនួន ៥០០០$។
គួរបញ្ជាក់ដែលថា សេចក្ដីប្រកាសនេះ បានធ្វើឲ្យបុរសៗជុំវិញសកលលោកទាំងមូល មានការរំជើបរំជួល ហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌មានមួយនេះ ដោយឡែកមិនដឹងថា បុរសនៅក្នុងព្រះរាជាណាចក្រ កម្ពុជា វិញមានចំណាប់អារម្មណ៍យ៉ាងដូចម្ដេចទេ ទៅលើដំណឹងល្អមួយនេះ៕










មតិយោបល់