ក្នុងចំណោមតារាស្រីនៅផលិតកម្មថោន តារាចម្រៀង កញ្ញា ប៊េប៊ី ទាក់ទាញការចាប់អារម្មណ៍ដោយមិនពិបាកស្រាប់ហើយ ដោយសារតែនាងល្បីតាំងពីមិនទាន់ចូលច្រៀង និងមានរូបសម្រស់ស្រស់សោភា។ អ៊ីចឹងហើយទើបទីផ្សាររបស់នាង កាន់តែមានអ្នកមើលឃើញថា នឹងឈានឡើងមិនពិបាកក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរនេះ ដោយសារតែបទក្ដៅៗរបស់នាង គឺមានសាច់ភ្លេងល្អ ស្របពេលដែលនាងក៏ពូកែរាំមិនដូចមុន។
ទើបតែចេញក្ដៅៗ នៅក្នុងផលិតកម្មថោន តែបទ”ប្រពន្ធកាច” របស់តារាចម្រៀងរូបនេះ គ្រាន់តែស្ដាប់សាច់ភ្លេង មានការចាប់អារម្មណ៍តែម្ដង ដោយសារតែនាងក៏គេជឿថា ជាស្រីស្អាត ដែលដណ្ដើមទីផ្សារបានខ្លាំង តាំងពីមានក្រុមរាំផ្ទាល់ខ្លួនផង។ បទនេះ ជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយលោក ម៉ានិត វីរ៉ាយុត្ត និងនិពន្ធបទភ្លេង ដោយលោក លាង ស៊ាងលីន ដែលធ្លាប់និពន្ធបទភ្លេងអោយតារាចម្រៀង កញ្ញា រ៉ាប៊ីផ្ទុះ។ បទថ្មីរបស់កញ្ញា ប៊េប៊ីនេះ នឹងក្លាយជាបទប្រកួតប្រជែង ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ ដោយសាច់ភ្លេងក្នុងបទចម្រៀងនេះ គ្រាន់តែឮក៏ចង់រាំ មិនខុសពីបទ “មាន់ស្រែ” របស់ថោន ដែលធ្លាប់ផ្ទុះកាលឆ្នាំមុន។
កញ្ញា ប៊េប៊ី ដែលកាន់តែស្រស់សោភាខុសប្លែកពីមុនប្រកាស ថា កុំភ្លេចរង់ចាំទស្សនា MV បទនេះ ដោយនាងក៏សន្យា នឹងបង្កើតក្បាច់រាំអោយរស់រវើកជាមួយក្រុមរាំ និងបង្កើតការសម្ដែងអោយប្លែកតម្រូវអ្នកចូលចិត្តរាំបុណ្យចូលឆ្នាំផងដែរ។ អ្នកគាំទ្ររបស់នាងរំពឹងយ៉ាងខ្លាំងថា ប៊េប៊ី នឹងក្លាយជាតារាចម្រៀងលេចធ្លោ នៅក្នុងផលិតកម្មថោន ខណៈដែលតារាចម្រៀង មាស សុខសោភា ដែលជាខ្លាញីក៏លេចដំណឹងថា រត់ទៅហង្សមាស ដែលច្បាស់ណាស់ថា រ៉ាប៊ី ប៊េប៊ី និង ស៊ូស៊ីរីកា និងក្លាយជាតារាជួរមុខ របស់ផលិតកម្មនេះ។ យ៉ាងណាមិញ ប៊េប៊ី ហាក់មិនមានរំពឹងថា បទ”ប្រពន្ធកាច”របស់ខ្លួន នឹងផ្ទុះកក្រើកជំនួសបទ “មាន់ស្រែ” ដែលធ្លាប់ល្បីលក្រើកកាលចូលឆ្នាំមុន នៅឡើយទេ ដោយនាងបានត្រឹមតែអះអាងថា នឹងប្រឹងអោយអស់ពីលទ្ធភាព។ ក្រៅពីបទប្លែកត្រចៀកមួយនេះ ប៊េប៊ី ក៏មានបទល្អៗជាច្រើនទៀត សម្រាប់ឱកាសចូលឆ្នាំខ្មែរផងដែរ។
មតិយោបល់