ព័ត៌មានសិល្បៈ និងកម្សាន្ត

ជនជាតិវៀតណាមរកឃើញស្គរសំរិទ្ធបុរាណអាយុជាង ២៥០០ឆ្នាំ

វៀតណាម: ស្គរសំរឹទ្ធ Dong Son វ័យចំណាស់មួយដែលមានអាយុកាលពីចន្លោះ ២០០០ ដល់២៥០០ ឆ្នាំមុន កំពុងថែរក្សាក្នុងសារមន្ទី Ho Citadel វៀតណាម ដែលត្រូវបានគេរកឃើញ នៅក្បែរតំបន់បេតិភណ្ឌពិភពលោក នៅឯខេត្ត Thanh Hao ប្រទេសវៀតណាម។
យោងតាមភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃទី២៦​ ខែកញ្ញា ឆ្នាំ២០១៦ ឲ្យដឹងថា ប្រ​ជា​ជ​ន​ដែ​ល​រ​ស់នៅ​​ក្បែរ​តំ​ប​ន់​បេ​តិ​ភ​ណ្ឌ ​បា​ន​ជួ​ប​ប្រ​ទះ​ស្គ​រ​បុ​រា​ណ​នោះ​ ​នៅ​ក្នុ​ង​ស្រុ​ក​​ V​​i​n​h ​​L​oc​​ ​ស្ថិ​ត​នៅ​ចំងា​យ​ប្រមាណ មួយគីឡូម៉ែត្រ ពីតំបន់ Citadel of Ho Dynasty ​ដែលត្រូវបានអង្គការ UNESCO ចុះបញ្ជីជាតំបន់បេតិភណ្ឌពិភពលោក កាលពីឆ្នាំ២០១១។

ស្គរសំរិទ្ធ Dong Sonបុរាណនេះមានទំហំ ៥៩សង់ទីម៉ែត្រ និង កម្ពស់៤៣សង់ទីម៉ែត្រ មានក្បូរក្បាច់រចនាល្អប្រណិត បើទោះបីជាមានផ្នែកខ្លញបានបាក់បែកក៏ដោយ។

ស្គរសំរិទ្ធ Dong Son​ បានផលិតដោយសារម្ទីវប្បធម៌ Dong Son​ នៃតំបន់ទន្លេក្រហមនៅប្រទេសវៀតណាម ចាប់​ពី ឆ្នាំ៦០០មុនគ.ស ឬក៏ជិតដល់ដើមសតវត្សរ៍ទី៣ នៃគ.ស ហើយស្គរសំរិទ្ធនេះដែរ បានបង្ហាញពីវប្បធម៌ច្នៃលោហៈធាតុរបស់ជនជាតិវៀតណាម៕ ​
drum

មតិយោបល់