ព័ត៌មានជាតិ

យោធាថៃឃាត់ខ្លួនពលករខ្មែរ២៦នាក់ដែលចូលកាប់ឈើគ្រញូងក្នុងតំបន់ហាមឃាត់

ប្រទេសថៃៈ ពលករខ្មែរចំនួន ២៦នាក់ត្រូវបានកម្លាំងជំនាញ សហការជាមួយក្រុមតម្រួតថៃធ្វើការឃាត់ខ្លួន ខណៈដែលពួកគេ​ទាំងអស់គ្នាកំពុងរៀបចំឈើគ្រញូងដែលគេបានចូលទៅកាប់ក្នុងតំបន់ហាមឃាត់ ដើម្បីត្រៀមលើកដាក់រថយន្ត នៅក្បែនឹងតំបន់ហាមឃាត់នោះ ។

យោងតាមរបាយការណ៍របស់សារព័ត៌មានថៃបានឲ្យដឹងថា នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមតម្រួតថៃរួមទាំងកម្លាំង​យោធាដោយមាន​ការសហការជាមួយនិងកម្លាំងជំនាញដែលគ្រប់គ្រងក្នុងតំបន់ព្រៃឈើនៃឧទ្យានជាតិប៉ាងស៊ីដា បានធ្វើការឡោមព័ទ្ធទៅលើភូមិមួយ ដែលស្ថិតនៅក្បែ​នឹងតំបន់ឧទ្យានជាតិនេះគឺភូមិ១០ ឃុំថាយ៉ែក ស្រុកមឿង ខេត្តស្រះកែវ ប្រទេសថៃ ក្រោយពីបានទទួលនូវព័ត៌មានថាមានការដឹកជញ្ជូន​ឈើ​គ្រញូង​យកមកលាក់ទុកនៅក្នុងភូមិសាស្ត្រខាងលើនេះ ។

របាយការណ៍បានបន្តថា នៅក្នុងកិច្ចប្រតិបត្តិការនេះ គឺកម្លាំងបាន ធ្វើការឃាត់ខ្លួនជនជាតិខ្មែរសរុបចំនួន២៦នាក់ដែលពួកគេកំពុងរៀបចំឈើ​គ្រញូង​ចំនួន៨០ដុំដើម្បីត្រៀមលើកឡើងលើរថយន្ត ។រាល់បញ្ហានេះគឺពួកគេបានសារភាពថា ការដែលពួកគេចូលទៅកាប់ឈើក្នុងតំបន់ឧទ្យានជាតិ ប៉ាងស៊ីដា នេះដោយសារតែមានថៅកែធំជាអ្នកជួលឲ្យពួកគេមក ។

បច្ចុប្បន្នក្រោយពីកម្លាំងបានធ្វើការប្រមូលរួចមក ឈើគ្រញូងទាំង៨០ដុំនេះ ត្រូវបានប្រគល់ទៅឲ្យកម្លាំងជំនាញដើម្បីយកទៅរក្សាទុក​នៅក្នុងឧទ្យាន​ជាតិវិញ ដោយឡែកជនជាតិខ្មែរទាំង២៦នាក់ ក៏ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋានតម្រួតខេត្តស្រះកែវដើម្បីធ្វើការសាកសួរ រកប្រភពមេក្លោងដែ លនៅពីក្រោយខ្នង និងយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

បង្ក្រាបឈើបង្ក្រាបឈើបង្ក្រាបឈើបង្ក្រាបឈើបង្ក្រាបឈើ

មតិយោបល់