បរទេសៈ យុវវ័យដែលនិយមទស្សនា ប្រភេទខ្សែភាពយន្ដបរទេស ពិតជាពិសេស ណាស់ ដែលជាភាពយន្ដក្ដៅសាច់១៨+ ទាំង៧រឿង ក្នុងឈុត Love Scene និយាយជាភាសាអង់គ្លេស ព្រោះពួកគេចង់ហ្វឹកហាត់ការស្ដាប់ ការបញ្ចេញសំឡេង បែបបរទេសផងដែរ ។
តួយ៉ាងនៅក្នុងរឿងទាំង៧នេះ មានប្រភេទភាពយន្ដ១៨+ ដែលឈុតឆាក Love Scene លាយលំក្នុងសាច់រឿងទាំងមូល ។ រឿងខ្លះផលិតកមានបច្ចេកទេស បិទបាំងឬជំនួយ តួអង្គនៅក្នុងរឿង ក៏ប៉ុន្ដែរឿងខ្លះទៀត មានការសម្ដែងពិតៗ ដើម្បីទាក់ទាញ អ្នកទស្សនាឲ្យកាន់ច្រើន ។
គួរបញ្ចាក់ថា រឿងខ្សែភាពយន្ដ១៨+ ទាំង៧រឿងនេះ ជារឿងបរទេស ដែលផលិតករនិង អ្នកដឹកនាំរឿងមានឈុតឆាក Love Scene ក្ដៅសាច់ពិតៗ ព្រោះវាជាការនិយមមួយ បែបតាមបែបវប្បធម៌សេរីរបស់ពួកគេ។
ដោយឡែកបច្ចុប្បន្ននេះ ខ្សែភាពយន្ដខ្មែរយើង កំពុងមានការលូតលាស់នឹង វិវឌ្ឍន៍គួរកត់សម្គាល់ ក្នុងការសម្ដែង ក៍ដូចជាការដឹកនាំរឿងផងដែរ ។លើសជាងនេះទៅទៀត ផលិតករនិងអ្នកដឹកនាំរឿង នៅក្នុងប្រទេស កម្ពុជា មានជាច្រើនរូបបានបញ្ចេញស្នាដៃរបស់ខ្លួន និងបានជាប់ដៃសហការជាមួយគ្នា ដើម្បីលើកស្ទួយខ្សែភាពយន្ដខ្មែរ ឲ្យមានប្រជាប្រិយភាពឡើងវិញ ។ បើតាមសង្កេតពីខ្សែភាពយន្ដខ្មែរ មួយចំនួនឃើញថា ក៏មានឈុតខ្លះថត អាក្រាតកាយពីក្រោយ ឈុតខ្លះទៀតមានប្រភេទ Love Scene ១៨+ តិចតួចបំផុត ហើយមានការបិទបាំងច្រើន ។ នេះបង្ហាញថា ខ្មែរមានប្រពៃណីវប្បធម៌ ថ្លៃថ្នូរក្នុងការរស់នៅ ៕ រឿងទាំង៧នេះមានចំណងជើងដូចខាងក្រោម៖
1. All About Anna (2016)
2. Nymphomaniac (2013)
3. 9 Songs (2004)
4. Little Ashes (2008)
5. Baise-moi (2000)
6. Lie With Me (2015)
7. The Brown Bunny (2013)
មតិយោបល់