ព័ត៌មានជាតិ

បាត់ពីផ្ទះមួយថ្ងៃ ប្រទះសាកសពអណ្ដែតទឹក

បាត់ដំបង: សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋឈ្មោះ ហំ សារឹម ហៅក្រឹម ភេទប្រុស អាយុ៤១ឆ្នាំ ជិះទូកទៅដាក់មងនៅត្រង់ចំណុចទួលស្វាយកំណប់ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ក្នុងអាងកំពីងពួយ ក៏បានប្រទះឃើញអណ្តែតទឹក បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ជូនសមត្ថកិច្ចចុះត្រួតពិនិត្យ។

លោកវរសេនីយ៍ត្រី សាត ស៊ាត អធិការរងនគរបាលស្រុកបាណន់ បានឲ្យដឹងថា នៅម៉ោង១ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ បុរសខាងលើបានប្រទះឃើញសាកសពអណ្តែតទឹកដែលមានឈ្មោះ ទុន គុណ អាយុ ៤៤ឆ្នាំ ភេទប្រុស មានទីលំនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ដែលបានមកស្នាក់នៅរកត្រីនៅអាងកំពីងពួយ។

លោកអធិការបានបន្តឲ្យដឹងថា សាកសពបានរត់ចេញពីផ្ទះកាលពីម៉ោង៣ទៀបភ្លឺថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះមានជំងឺសរសៃប្រសាទ និងជាមនុស្សឧស្សាហ៍ ប្រកាច់ជាញឹកញាប់។ មុនរត់ចេញពីផ្ទះ ជនរងគ្រោះបាននិយាយលាកូនប្រពន្ធថា ខ្លាចណាស់ មានគេតាមសម្លាប់ រួចហើយក៏រត់ចេញពីផ្ទះបាត់រហូតដល់មានគេប្រទះឃើញអណ្ដែតទឹក។

ដោយឆ្លងតាមការចុះពិនិត្យនៅកន្លែងកើតហេតុ និងសាកសពជនរងគ្រោះមិនមានស្លាកស្នាមអ្វីពាក់ព័ន្ធ នឹងអំពើឃាតកម្មទេ។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណី៕

photo_2016-09-27_10-16-41

photo_2016-09-27_10-16-39

មតិយោបល់