បរទេសៈ យោងតាមគេហទំព័រ TVpool online នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ បានចេញផ្សាយអត្ថបទមួយ និយាយថា ការប្រកួត សុនខចេះជិះស្គីលើទឹកសមុទ្រ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។
បើតាមការរៀបចំការប្រកួតដ៍អស្ចារ្យបំផុត នៅលើពិភពលោកនេះ ជាការប្រកួតរវាងម្ចាស់ និងសុនខ ក្នុងការដណ្ដើមយកជ័យលាភី ម្ចាស់ពាន់រង្វាន់ឆ្នាំទី៨ ។ ការប្រកួតនេះធ្វើឡើង នៅលើឆ្នេរសមុទ្រ Huntington Beach ក្បែររដ្ឋ Los Angeeles ដែលភាគច្រើន ពួកគេនាំសុនខ មកពីប្រទេសផ្សេងៗពីគ្នា ដូចជា៖ ប្រទេសអូស្រ្តាលីនិង ប្រទេសប្រេស៊ីល មានអ្នកទស្សនាជាងពីរពាន់នាក់ ។
សូមបញ្ចាក់ផងដែរថា មានសុនខជាច្រើន បានចូលរួមក្នុងការប្រកួតនេះ ក៏ប៉ុន្ដែគណៈកម្មការ ពិចារណាថា សុនខ ដែលមានសមត្ថភាពខ្ពស់ រហ័ស និងវៃឆ្លាត និងត្រូវពាក់អាវពណ៌ផ្កាឈូក បង្ហាញពីសុនខមានសុវត្ថិភាព ៕
https://www.youtube.com/watch?v=XAA-UaqBK78



មតិយោបល់