ភ្នំពេញៈ បន្ទាប់ពីមានព័ត៌មានលេចឭនៅលើហ្វេសប៊ុកថាអតីតហ្វ្រេស៊ី និងជាតារាសម្តែងវ័យក្មេងកញ្ញា គីម ច័ន្ទបរមី មានទំនាក់ទំនងស្នេហា ជាមួយចៅសម្តេចតេជោ នោះ តួស្រីក្នុងភាពយន្ត អាស៊ុយទ្រីស្មោះស្នេហ៍ បានចេញមុខបញ្ជាក់ពីចំណងស្នេហាមួយនេះ ។
បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា គីម ច័ន្ទបរមី មានចំណងស្នេហ៍ជាមួយ លោក ហ៊ុន បញ្ញាបុត្រ ជាកូនប្រុសរបស់លោកស្រី ហ៊ុន ចាន់ធូ និងត្រូវជាចៅ ប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នោះ ខាង Post News បានព្យាយាមបញ្ជាក់ពីតារាសម្តែង វ័យក្មេងខាងលើថា រឿងនេះ ពិតឬយ៉ាងណា ?
គីម ច័ន្ទបរមី បានឆ្លើយប្រាប់អង្គភាព Post News តាមឆាត និង ទូរស័ព្ទយ៉ាងខ្លីនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ឲ្យដឹងថា «ច៎ាសបងរឿងនេះជារឿងពិត » ។ប៉ុន្តែទាក់ទងនឹងអាយុនៃចំណងស្នេហានេះ គីម ច័ន្ទបរមី សូមឆ្លើយបដិសេធ មិនប្រាប់ដល់អង្គភាពយើងឡើយ ៕







មតិយោបល់