ព័ត៌មានកីឡា

Ronaldo ​សំណាង​ណាស់ អត់​បាន​កាត​ក្រហម​យប់មិញ

Cristiano Ronaldo ត្បិតតែរកបានមួយគ្រាប់កាលពីយប់មិញមែន ប៉ុន្តែរូបគេអាចនឹងប្រឈមជាមួយខាង UEFA ក្រោយពីមានការប៉ះគ្នាជាមួយកីឡាកររបស់ក្រុម Dortmund ក្នុងការប្រកួតស្មើគ្នា២-២ក្នុងវគ្គសន្សំពិន្ទុក្នុងពូល។

នៅនាទី៦៤ Ronaldo បានព្យាយាមប្រជែងយកបាល់មុខទីជាមួយកីឡាករ Marcel Schmelzer ហើយក៏ដួលទៅទាំងពីរនាក់។ ក្រោយពីដួលនោះហើយ គេអង្កេតឃើញថាខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់បានយកជើងធាក់ Marcel ម្ដងជាពីរម្ដងថែមទៀត ប៉ុន្តែសំណាងដែលអាជ្ញាកណ្ដាលមិនបានចាប់អារម្មណ៍ ហើយក៏គ្មានពិន័យអ្វីនោះដែរ។

ronaldo-28

មតិយោបល់