ភ្នំពេញៈ មុននេះ១០នាទី អគ្គិសនីកម្ពុជា បានប្រកាសពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅវេលាម៉ោង៩៖២៥នាទី ព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ នៅបន្ទប់ភ្លើង P092 ដែលស្ថិតនៅ ផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុថា ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលមានកំហូច ហើយអតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង១០៖៣០នាទី៕

មតិយោបល់