ព័ត៌មានសិល្បៈ និងកម្សាន្ត

រាជនីចម្រៀងប៉ុប Britney Spears ហេតុអ្វីបានជាមិនអាចវិលចូលសិល្បៈវិញបាន?

បរទេស: នាង Britney Spears បាត់មុខជិតពីរទសវត្សរ៍ហើយនោះ តារាចម្រៀងប៉ុបរូបនេះ ហាក់បីដូចស្ងាត់ជ្រងំក្នុងពិភពសិល្ប: បើទោះបីជានាងបានចេញអាល់ប៊ុមចម្រៀងទោលចុងក្រោយរបស់នាងក្ដី ។ នេះបើយោងតាមការចេញផ្សាយរបស់គេហំព័រសារព័ត៌មាន channelnewsasia នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។

បើតាម Britney Spears បានលើកឡើងថា នាងឡើងច្រៀងនឹង គឺមិនមែនជាការត្រឡប់មកវិញទេ ព្រោះនាងតែងតែនៅទីនេះរហូត ។ ជាយូរណាស់មកហើយ ដែលមានពាក្យចរចាមអារាមថានាង ទើបត្រឡប់ចូលសិល្ប:វិញ តែដូចជាមិនសូវមានការចាប់អារម្មណ៍ តាមការពិតនាងមិនដែលផ្អាកពីសិល្ប:ទេ។ នៅទីក្រុង Camden នាងបានច្រៀងបទ ដែលល្បីៗកាលពីជិត ២០ឆ្នាំមុន ដូចជា Baby One More Time” និង “Oops!.. I Did it Again. ។

គួរបញ្ចាក់ផងថា នាងទទួលបានការគាំទ្រហ៊ោរកញ្ចៀវ ពីហ្វេនៗខ្លាំងណាស់ ការឡើងឆាករបស់នាងលើកនេះ គឺបានកើតឡើងមួយខែ បន្ទាប់ពីនាងចេញអាល់ប៊ុមទីប្រាំបួន «Glory» ។ នាងបានធ្វើឲ្យកក្រើកឆាក MTV’s Video Music Awards កាលពីពេលថ្មីៗនេះ ហើយត្រូវបានគេលើកតំកើនជាតារាចម្រៀង គួរជាទីចាប់អារម្មណ៍ខ្លាំង សម្រាប់ប្រជាជាតិអាមេរិកឡើងវិញ ក្រោយពីកេរ្តិ៍ឈ្មោះ ស្ទើរតែកប់បាត់ ក្នុងពិភពសិល្ប: ៕

britney-spears

មតិយោបល់