ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆ្ងល់ណាស់! ថៃទ្រង់គ្រឿងលំនាំអប្សរា ទៅបំពាក់លើតួអង្គព្រាយពស់

ពាក្យថា អប្សារា គឺប្រជាជនខ្មែរមានជំនឿថា ជានាងទេពអប្សរ ឬជាភាវៈអរូបី ពួកគេលេចចេញមកជាស្ត្រីក្មេង មានរូបសម្រស់ស្អាត ដែលមានភាពប៉ិនប្រសប់ក្នុងសិល្បៈរបាំ ។ ពួកគេជាភរិយារបស់ពួកមន្ត្រីជាន់ខ្ពស់ របស់ព្រះឥន្ទ្រ។ ពួកអប្សរារាំតាមភ្លេងដែលលេងដោយប្តីរបស់ពួកគេ ជាទូទៅស្ថិតនៅក្នុងរាជវាំងរបស់ព្រះអាទិទេព ដើម្បីបន្ធូរអារម្មណ៍របស់ព្រះអាទិទេពនិងពួកវីរៈបុរសដែលបាត់បង់ កេរ្តិ៍ឈ្មោះ។

រីឯសៀមវិញ គេឲ្យនិយមន័យនាងអប្សរា ដោយយោងតាមរឿង កូរសមុទ្រទឹកដោះរបស់ឥណ្ឌា អប្សរាកើតចេញ នៅពេលចុងបញ្ចប់ដែល ពួកទេវៈ និង អសុរៈ ទទួលបានទឹកអម្រឹត លេចចេញទេពអប្សរាយ៉ាងច្រើន សន្ធឹកសន្ធាប់ ហោះហើរនិងរេរាំលើអាកាស ចេញមកអបអរសាទរ ចំពោះក្រុមកូរសមុទ្រទឹកដោះទាំងពីរ ដែលបានសម្រេចលទ្ធផលដ៏ធំ ជាពិសេស ទេពអប្សរាទាំងអស់នេះ លេចចេញមក ដើម្បីសម្ដែងការអបអរ និងថ្វាយពរជ័យដល់ព្រះវិស្ណុ និង ព្រះសិវៈ។ នេះបើយោងតាមគេហទំព័រ www.manager.co.th។

ចំណែកឯ ជនជាតិថៃវិញ ឲ្យនិយមន័យថា នាង អប្សរា កើតចេញពីពួក អសុរៈ ឬពួកវិញ្ញាណបិសាចទៅវិញ ទើបសង្កេតឃើញថា ថៃបានយកលំនាំ ទាំងសម្លៀកបំពាក់ ការទ្រង់គ្រឿង របស់ អប្សរា ទៅបំពាក់លើតួអង្គព្រាយ បិសាច។ ជាក់ស្ដែងថ្មីៗនេះ នៅរឿងភាគថៃ ប្រចាំស្ថានីយ៍ទូរទស្សន៍ ប៉ុស្ដិ៍លេខ៣ ដែលទើបតែបញ្ចាំង រឿង នាគី ដោយតួអង្គនាង នាគី ទំនងជាតួអង្គតំណាងឲ្យវិញ្ញាណព្រាយពស់ ឬ ពស់នាគរាជ ប៉ុន្ដែការរៀបចំខ្លួន ស្លៀកពាក់ឲ្យតួអង្គ បែរជាបំពាក់ទ្រង់គ្រឿងទៅតាមលំនាំ អប្សរា ទៅវិញ ។ តើនេះជាចង់សំដៅលើអ្វីឲ្យប្រាកដ? ៕

រឿងពស់១រឿងពស់២រឿងពស់៣រឿងពស់៤រឿងពស់

មតិយោបល់